ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានអញ្ជើញសំណោះសំណាលសួរសុខទុក្ខទៅមន្ទីរសុខាភិបាលខេត្តប៉ៃលិន ពិនិត្យមើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ស៊ីណូហ្វាមរបស់ចិន)ដល់មន្ត្រីសុខភិបាល
ថ្ងៃចេញផ្សាយ: 2021-02-25 12:03:30
ដោយ: លោក ស សារឿន

ប៉ៃលិន÷នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ស៊ីណូហ្វាម) ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិន ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ដែលមានអទិភាពទទួល វ៉ាក់សាំងមុនគេ។



លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយការស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។


លោកជំទាវបានបញ្ជាក់ថា បន្ទាប់ពីបានទទួលវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន ចំនួន ៦០ម៉ឺនដូស រាជរដ្ឋាភិបាល បានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗរួមមាន៖ អ្នកនយោបាយ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះផងដែរ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវ ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍នូវវិធានការការពារ COVID-19 របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ ការពារ និង ៣ កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។


បើតាមការបញ្ជាក់របស់ លោក ស្លះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយ របស់សាធារណៈរដ្ឋប្រជាមានិតចិន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅដំណាក់កាលទី១ នេះ មានចំនួន ១២០០ដូស ស្មើនឹងចាក់បានមនុស្សចំនួន ៦០០នាក់ ហើយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ដែលមានអទិភាពទទួលបានវ៉ាក់សាំងនេះមុនគេ គឺមានចំនួន ១៩១នាក់។

ដ,ស សារឿន