បន្ទាយមានជ័យ÷ទីតាំងដីមួយកន្លែងនៅចំណុច អូរស្វារអិល ឋិតក្នុងភូមិ សូរិយា សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត គឺមានទំនាស់និង ប្តឹងផ្តល់គ្នា អស់រយះពេល ជាង២០ឆ្នាំ មកហើយ ពេលនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីមាន វត្តមាន របស់ឯកឧត្តម ម៉េង សុភ័ណ្ឌ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និង លោក ច័ន្ទ ប៊ុនសួគ៌ ព្រមទាំង ក្រុមការងារមួយចំនួនទៀត បានចេញមុខមកសម្របសម្រួល ប្រជាពលរដ្ឋ ដោយឈរលើ ភាពទំនួល ខុស ត្រូវ និង យុត្តិធម៌ ។
ឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ រួមជាមួយ ក្រុមការងាររបស់លោក គឺជាអ្នក សម្រប សម្រួល ពូកែ ក្លាហាន ស្មោះត្រង់ ប្រកាន់ភ្ជាប់នូវពាក្យសច្ច: និង ចិត្តធ្ងន់ ស៊ូទ្រាំ ពុះពារគ្រប់ឧបសគ្គ ទោះបីរងការជេរប្រមាថ ពីពលរដ្ឋ យ៉ាងណាក៏ដោយ នៅទីបំផុតពលរដ្ឋនៅលើដីទំនាស់អូរស្វារអិល បានប្តូរពីការជេប្រមាថ ទៅជាការកោតសរសើរ និង ឯកភាព ទទួលយកការដោះដូរ ដោយសប្បាយចិត្ត ដោយពុំមានការបង្ខិតបង្ខំពីជនណាម្នាក់ឡើយ ។
ក្នុងនោះយើងសង្កេតឃើញថា បញ្ហាទំនាស់ដីធ្លីនៅចំណុចដីអូរស្វារអិល មួយនេះពិតជាមានលក្ខណៈ ស្មុគស្មាញ និង ពិបាកដោះស្រាយ ខ្លាំងណាស់។ តែទោះជា យ៉ាងណា ក៏ដោយ ពិតជាមិនគួរឲ្យជឿ ទំនាស់ដ៏រាំរ៉ៃជាង២០ឆ្នាំ នៅចំណុចដីអូរស្វារអិលមួយនេះ មួយពព្រិចភ្នែកសោះ ត្រូវបានបញ្ចប់ក្រោមស្នាដៃ ឯកឧត្តម ម៉េង សោភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ បន្ទាប់ពីប្រើសមត្ថភាព ផ្ទាល់ខ្លួនដោះស្រាយ ឬគ្រប់គ្រងបញ្ហា បានគ្រប់ស្ថានការណ៍ និង អនុវត្តន៍តាមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ។
ប្រជាពលរដ្ឋ ពិតជា សប្បាយចិត្ត និង កោតសរសើរឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ យ៉ាងខ្លាំង ដែលបានចូលខ្លួនមកសម្របសម្រួល និងដោះស្រាយ បញ្ហាទំនាស់ដីធ្លីដ៏រាំរ៉ៃនៅចំណុចអូរស្វារអិលមួយនេះឲ្យឈានដល់ការបញ្ចប់ទំនាស់ និង ពលរដ្ឋម្នាក់ៗទទួលយក ដោយសប្បាយចិត្ត និង យុត្តិធម៌ ។ ក្នុងនោះក្រៅពីពាក្យកោតសរសើរ ពលរដ្ឋខ្លះ ក៏បានដាក់រហ័ស្ស នាមឲ្យឯកឧត្តម ម៉េង សុភ័ណ្ឌ និង លោក ច័ន្ទ ប៊ុនសួគ៌ ( ជា ប៉ាវចិន ស្រុកខ្មែរ ) ផងដែរ ៕
វីដេអូ
ព័ត៌មានសំខាន់ៗ
ប្រមុខរាជរដ្ឋាភិបាលស្រាយចម្ងល់ពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិបន្ត
ថ្នាក់ដឹកនាំខេត្តកំពត នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូបន្ត
សម្តេចហ៊ុនសែន៖ សូមបងប្អូនប្រជាពលរដ្ឋថែ រក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩បន្ត
ចំនួនអ្នកទស្សនា