ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
ប្រជា ពលរដ្ឋ ដែល កំពុង រងវិបត្តិជម្ងឺកូវីដ.១៩ ចំនួន ២៥៩គ្រួសារ ទទួល បាន អំណោយ មនុស្សធម៌ ពី សាខា កាកបាទ ក្រហម កម្ពុជា ខេត្ត ប៉ៃលិន
ថ្ងៃចេញផ្សាយ: 2021-01-25 02:30:03
ដោយ: លោក ស សារឿន

(ប៉ៃលិន) ៖ប្រជាពលរដ្ឋ ដែលទទួលរងការខ្វះខាតនូវស្បៀងអាហារ ដោយសាររងវិបត្តិនៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលផ្ដល់តាមរយះអាជ្ញាធរមូលដ្ឋាន តែងតែចុះចែកអំណោយនូវស្បៀងអាហារជាបន្តបន្ទាប់ ការជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១  លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន  និងជាអភិបាលប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារចែកជូនដល់ពួកគាត់តែម្តង ។


ស្បៀងអាហារ គ្រឿងឧបភោគបរិភោគដែលចែជូនប្រជាពលរដ្ឋនោះ រួមមានដូចជា ៖ អង្ករ៤០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធដបធំ១យួរ ឃីត១កញ្ចប់ (មុង១ ភួយ១ កន្ទេល១) និងថវិកា៥០០០០រៀល ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី  ហ៊ុនសែន ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២៥៩គ្រួសារ ដែលទទួលរងនូវភាពខ្វះខាត រងវិបត្តិនៃជម្ងឺកូវីដ-១៩ ចំនួន៤ឃុំ នៅក្នុងស្រុកសាលាក្រៅ  ខេត្តប៉ៃលិន ។ក្នុងនោះដែរ ប្រជាពលរដ្ឋ ដែលមកទទួលរងរបួសពិការ ក៏ទទួលបានថវិកាចំនួន៥០០០០រៀល បន្ថែមពីឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន។


ក្នុងឧកាសជួបសំណេះសំណាលនេះដែរលោកជំទាវ បាន ស្រីមុំ  ប្រធាន គណៈ កម្មាធិការសាខា កាកបាទ ក្រហម កម្ពុជា ខេត្ត និងជាអភិបាលខេត្តប៉ៃលិន បានពាំនាំប្រសាសន៍÷បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋពិសេសគឺប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងតំបន់ព្រំដែន។


លោកជំទាវបានបន្ថែមថា÷ ដោយសារបញ្ហារងវិបត្តិជម្ងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើន ជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបាន ដូចកាលពីមុន ។ ហើយ អំណោយទាំងអស់ខាងលើនេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយ:ពេលខ្លីប៉ុណ្ណោះ រួចផ្តល់ជូននាពេលក្រោយៗ បន្តទៀត ។