ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
ករណីអគ្គីភ័យឆាបឆេះផ្ទះ​ ប្រជាពលរដ្ឋមួយកន្លែង​ អស់ចំនួន ០២ខ្នង នៅចំណុចផ្លូវរថភ្លេីង​ !!!
ថ្ងៃចេញផ្សាយ: 2021-01-23 14:35:34
ដោយ: គេហទំព័រmondaydailynews

ខេត្តបន្ទាយមានជ័យ,នៅព្រឹក ថ្ងៃទី២៣ខែមករាឆ្នាំ២០២១ វេលាម៉ោង០៨:៥០នាទី​ មានករណីអគ្គីភ័យឆាបឆេះផ្ទះ​ ប្រជាពលរដ្ឋមួយកន្លែង​ អស់ចំនួន ០២ខ្នង នៅចំណុចផ្លូវរថភ្លេីង​ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យចូលរួមកងកម្លាំងនគរបាលមូលដ្ឋានក្នុងប្រតិបត្តិការ​នេះ​ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យ​របស់ខេត្ត​ ០២​ គ្រឿង​ និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ-អគ្គីភ័យ  និង វេនប្រចាំបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សដើម្បីសហការ និងប្រើប្រាស់ទឹកអស់​ ០៥រថយន្ត ​។


១. ផ្ទះទំហំ​ ៧ម​ x​ ១២ម​ ផ្ទះឈើ ដំបូលប្រក់ស័ង្កសី​ ខូចខាតទាំងស្រុង។ ម្ចាស់ផ្ទះមាន​ឈ្មោះ​ សូវ​ ង៉ូវទ្រី ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ​។ 

​២.​ ផ្ទះទំហំ​ ៦មx២០ម​ សង់ពីថ្មផ្នែកខាងមុខ​ ឈេីផ្នែកខាងក្រោយ​ ដំបូលប្រក់ស័ង្កសី​ ខូចខាតទាំងស្រុង(ផ្ទះគ្មានមនុស្សរស់នៅ)​  ម្ចាស់ផ្ទះមានឈ្មោះ ម៉ាន់​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៨ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិ៣​ សង្កាត់ព្រះពន្លា។ 


 -មូលហេតុ:​ តាមការសន្និដ្ឋាន​ បណ្តាលមកពីជនអាណាថាចូលទៅរស់នៅហេីយប្រេីប្រាស់ភ្លេីងមិនមានការប្រុងប្រយ័ត្ន​ ព្រោះក្នុងផ្ទះគ្មានចរន្តអគ្គីសនីឡេីយ។ 

​-ការខូចខាត​សម្ភារៈ​ ពុំមានទ្រព្យសម្បត្តិខូចខាតអ្វីឡេីយ​ កម្លាំងនគរបាលនិង ម្ចាស់ផ្ទះប្រមូលចេញទាន់ពេល។៕