ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត
ថ្ងៃចេញផ្សាយ: 2020-11-19 06:18:13
ដោយ: គេហទំព័រmondaydailynews

ខេត្តបន្ទាយមានជ័យ៖ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅចំណុចអូរស្វារអិល ស្ថិតនៅក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយភូមិអូស្វារអិល អតីតភូ​មិអូឬស្សី ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើគិតមកដ​ល់ពេលនេះ​គឺរយៈពេល២០ឆ្នាំមកហើយដោយមានប្រជាពលរដ្ឋ៥១គ្រួសារ ដែលចូលកាន់កាប់ វាស់វែង បែង​ចែក លក់ដូរ និងសង់ផ្ទះ ខ្ទម រោង លើដី​កម្មសិទ្ធិឯកជនរបស់ប្រជាពលរ​ដ្ឋចំនួន១៤គ្រួសារនោះ ដែល​មាន​ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនោះ នៅរសៀល​ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២០ គណៈ​កម្មា​ធិការដោះស្រាយទំនាស់ដីធ្លី ដឹកនាំដោយលោកង៉ោ ម៉េងជ្រួញ អភិបាលរង​ខេត្តបន្ទាយ​មានជ័យ បន្តបើកកិច្ច​ប្រជុំនៅ​សាលប្រជុំសាលា​ខេត្តដោយប្រើយន្តការឈ្នះ ឈ្នះ របស់សម្ដេច​តេជោ។


ក្នុងកិច្ចប្រជុំនោះដែលគេសង្កេត​ឃើញមានវត្តមានភាគីតំណាង​១៤គ្រួសារ ដែលមានប័ណ្ណ​សំគាល់​សិទ្ធិកាន់កា​ប់អចលនវត្ថុត្រឹមត្រូវ ដោយក្រសួងមហាផ្ទៃទទួលស្គាល់ នឹងគាំទ្រនូវការសម្រ​បសម្រួល​ដោះស្រាយរបស់អាជ្ញាធរខេត្ត ចំណែកភាគីម្ខា​ងទៀតមិនបានចូលរួមតាមលិខិអញ្ជើញរបស់រដ្ឋាបាលខេត្តឡើយ។


បើតាមលិខិតរបស់ក្រសួងមហា​ផ្ទៃជម្រាបជូនឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រសួងគាំ​ទ្រចំ​ពោះ​វិធានការរដ្ឋ​បាលរបស់រដ្ឋបា​លខេត្ត លើមេក្លោងអាណាធិបតេយ្យ និងបក្ខពួកដែល​បានចូលកា​ន់កាប់ វាស់វែង បែងចែក លក់ដូរ សង់ផ្ទះ ខ្ទម និងរោងលើដីកម្មសិទ្ធិឯកជន ព្រមទាំងរុះរើសំណ​ង់អនាធិបតេយ្យ​ទាំងអស់​នៅលើទីតាំងដីរបស់ប្រជាពលរដ្ឋ១៤គ្រួសារ ដែលមានប័ណ្ណសំ​គាល់សិទ្ធិ​កា​ន់កាប់អចល​នវត្ថុដើម្បីការពា​រភាពស្របច្បាប់​នូវកម្មសិទ្ធិឯកជ​ននិងកម្មសិទ្ធិ​សាធារណៈក្នុ​ងដែន​សមត្ថកិច្ចរបស់ខ្លួន។


ថ្លែងក្នុងកិច្ចប្រជុំនោះលោកអភិបាលរង ខេត្ត បានបញ្ជាក់ថា ក្រោយពីគណៈកម្មាធិកា​រចុះវិនិច្ឆ័យ​គ្រប់ជ្រុងជ្រោ​យទើបមានលេខិតលេខ៦៧៨ ប្រ.ក របស់ក្រសួងមហា​ផ្ទៃចុះហត្ថលេខា​ដោយសម្ដេច​ក្រឡាហោមស ខេង ដោយនារាករ​ណ៍ចោលរាល់​លិខិតពាក្យកាន់​កាប់របស់​ប្រជាព​លរដ្ឋ៤៦ប័ណ្ណ​តំណាងឲ្យ៥១គ្រួសា​រ កាលជំនា​ន់​នៅសហរដ្ឋមន្ត្រី រហូត​មកដល់យន្ត​ការបច្ចុប្បន្ននេះមានលិខិត ស.ជ.ណ ​លេខ៧១២​សម្រេចប្រគល់ជូនដល់​ប្រជាព​លរដ្ឋ១៤គ្រួសារបន្ត​ទៀត។


លោកបញ្ជាក់ថា ទោះជាមិន​ទទួលស្គាល់ឯកសារកាន់កាប់របស់ពលរដ្ឋ៥១គ្រួសារក្តី គណៈកម្មាធិ​កា​រដោះ​ស្រាយក្រៅប្រព័ន្ធតុលាការ នូវតែបន្តការដោះស្រា​យនូវយន្តការគោនយោ​បាយឈ្នះ​ឈ្នះរបស់​សម្ដេចតេជោ​ដោយមិនគិតអ្នក​ណាខុសអ្នកណា​ត្រូវត្រូវឡើយក៏​ប៉ុន្តែច្បាប់យើងត្រូ​វតែគោរព ហើយកន្លងម​កគណៈកម្មាធិការ​ ខិតខំរកវិធីសាស្រ្តស​ម្របសម្រួលដោះស្រា​យរវាងភា​គីទាំ​ងពីរដោយសន្តិវិធីផងដែរ៕