ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!
ថ្ងៃចេញផ្សាយ: 2020-11-16 07:02:30
ដោយ: គេហទំព័រMondaydailynews

ភ្នំពេញ៖លោកវរសេនីយ៍ឯកហ៊ួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ករណីទី១.នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១  និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កដោយជនសង្ស័យម្នាក់ មធ្យោបាយម៉ូតូ០១គ្រឿង ។ 


ដោយជនសង្ស័យមាន ឈ្មោះ តាំង រតនា  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៧៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្តឹងមាន២ ខណ្ឌមានជ័យ  (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះឈ្មោះ ង៉ែត ហ៊ន ភេទស្រី  អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៣២  ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។  


សម្ភារៈបាត់បង់ គ្មាន  ។ សម្ភារៈបន្សល់ទុកមាន ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ចាម1Y-5188 របស់ជនសង្ស័យ , ខ្សែក០១ខ្សែប្រគល់ឲ្យជនរងគ្រោះវិញ។ 

                                                                                                                                                                      ករណីទី២.នៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញខណ្ឌសែនសុខ ។ 


ដោយជនសង្ស័យ ០២នាក់មាន ៖១-ឈ្មោះ បាវ គង់  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ , ២-ឈ្មោះ ហួត គីមសាន្ត  ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។


សមភារដកហូតមាន៖ម្សៅក្រាមសថ្លា០១កូនថង់តូច , និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BO-1809 ) ។ 

                                                                                                                                                                        ហេីយនៅថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០ដដែល វេលាម៉ោង២១ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់បន្ដទៀត ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ 


ដោយជនសង្ស័យ ០២នាក់មាន ៖១-ឈ្មោះ ហៃ ម៉េងហ៊ាង  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ , ២-ឈ្មោះ ជាង ជីន  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។


សម្ភារដកហូតមាន៖ម្សៅក្រាម០១កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GS-5206) ។ 


បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕