ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!
ថ្ងៃចេញផ្សាយ: 2020-11-16 06:58:58
ដោយ: គេហទំព័រMondaydailynews

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ ការចុះអនុវត្តច្បាប់ខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង០៨និង០០នាទីយប់ ស្ថិតនៅផ្លូវលេខ១៩៨៦ (ចំណុចមុខផ្សារទំនើប Super Store) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ក្នុងនោះដឹកនាំដោយលោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដោយមានកម្លាំងចូលរួមសរុប ៤៣នាក់ ក្នុងនោះមានមន្រ្តីសាលាខណ្ឌចំនួន៤នាក់ នគរបាលខណ្ឌចំនួន ១៩នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ១២នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៨នាក់។


ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ ចំនួន១៨០គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ០២នាក់ ជាមួយគ្រឿងញៀនមួយកញ្ចប់តូច និងដកហូតបានម៉ូតូមួយគ្រឿង ដោយឡែកអាវុធឆ្លងកាត់គ្មាន។


បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕