ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ ការចុះអនុវត្តច្បាប់ខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង០៨និង០០នាទីយប់ ស្ថិតនៅផ្លូវលេខ១៩៨៦ (ចំណុចមុខផ្សារទំនើប Super Store) ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះដឹកនាំដោយលោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដោយមានកម្លាំងចូលរួមសរុប ៤៣នាក់ ក្នុងនោះមានមន្រ្តីសាលាខណ្ឌចំនួន៤នាក់ នគរបាលខណ្ឌចំនួន ១៩នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ១២នាក់ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន៨នាក់។
ប្រតិបត្តិការខាងលើ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ ចំនួន១៨០គ្រឿង ដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ០២នាក់ ជាមួយគ្រឿងញៀនមួយកញ្ចប់តូច និងដកហូតបានម៉ូតូមួយគ្រឿង ដោយឡែកអាវុធឆ្លងកាត់គ្មាន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
វីដេអូ
ព័ត៌មានសំខាន់ៗ
ប្រមុខរាជរដ្ឋាភិបាលស្រាយចម្ងល់ពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិបន្ត
ថ្នាក់ដឹកនាំខេត្តកំពត នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូបន្ត
សម្តេចហ៊ុនសែន៖ សូមបងប្អូនប្រជាពលរដ្ឋថែ រក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩បន្ត
ចំនួនអ្នកទស្សនា