ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!
ថ្ងៃចេញផ្សាយ: 2020-10-16 11:45:43
ដោយ: គេហទំព័រMondaydailynews

ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតបានរកឃើញហើយ សពម្ដាយកូនដែលត្រូវបានលង់ទឹកស្លាប់កាលពីថ្ងៃ១៥ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម្ដាយឈ្មោះ លីន សាង ស្រី អាយុ 42ឆ្នាំ។

កូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ16ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពបន្តថា មូលហេតុជនរងគ្រោះ ដើរឆ្លងទឹកហូរទៅបេះម្ទេស ក៏រអិលជើងកូនធ្លាក់ចូលក្នុងទឹក ភ្លាមៗនោះម្តាយក៏បានចុះទៅជួយបណ្ដាលអោយលង់ទឹកទាំងពីរនាក់តែម្ដង ។

សូមបញ្ជាក់ថា ករណីខាងលើនេះទទួលបានព័ត៍មានភ្លាមលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក បានដឹកនាំកម្លាំង  ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៤:៥០នាទី បានរកឃើញសពកូនស្រី  និងចំណែកឯសពម្ដាយនៅទើបតែរកឃើញនៅ

ថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នាវេលាម៉ោង៥ល្ងាចនេះ ចម្ងាយពីកន្លែងកើតហេតុ ១គីឡូ រួចសមត្ថកិច្ចក៏បានប្រគលសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យរួមគ្នាជាមួយនឹងសពកូនតាម ប្រពៃណី៕

ហើយពិតជាគួរអោយ ស្ញប់ស្ញែងខ្លាំងណាស់ចំពោះមន្ត្រី កងកម្លាំងក្នុងខេត្ត បន្ទាយមានជ័យ ដែលនៅក្បែរប្រជាជន ទប់ស្កាត់ បង្ការ បង្ក្រាប និង ជួយសង្គ្រោះ