ខេត្តបន្ទាយមានជ័យ៖នៅទីបំផុតបានរកឃើញហើយ សពម្ដាយកូនដែលត្រូវបានលង់ទឹកស្លាប់កាលពីថ្ងៃ១៥ខែតុលាឆ្នាំ២០២០ម្សិលមិញនេះ
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម្ដាយឈ្មោះ លីន សាង ស្រី អាយុ 42ឆ្នាំ។
កូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ16ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ប្រភពបន្តថា មូលហេតុជនរងគ្រោះ ដើរឆ្លងទឹកហូរទៅបេះម្ទេស ក៏រអិលជើងកូនធ្លាក់ចូលក្នុងទឹក ភ្លាមៗនោះម្តាយក៏បានចុះទៅជួយបណ្ដាលអោយលង់ទឹកទាំងពីរនាក់តែម្ដង ។
សូមបញ្ជាក់ថា ករណីខាងលើនេះទទួលបានព័ត៍មានភ្លាមលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៤:៥០នាទី បានរកឃើញសពកូនស្រី និងចំណែកឯសពម្ដាយនៅទើបតែរកឃើញនៅ
ថ្ងៃទី១៦ខែតុលាឆ្នាំ២០២០នាវេលាម៉ោង៥ល្ងាចនេះ ចម្ងាយពីកន្លែងកើតហេតុ ១គីឡូ រួចសមត្ថកិច្ចក៏បានប្រគលសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យរួមគ្នាជាមួយនឹងសពកូនតាម ប្រពៃណី៕
ហើយពិតជាគួរអោយ ស្ញប់ស្ញែងខ្លាំងណាស់ចំពោះមន្ត្រី កងកម្លាំងក្នុងខេត្ត បន្ទាយមានជ័យ ដែលនៅក្បែរប្រជាជន ទប់ស្កាត់ បង្ការ បង្ក្រាប និង ជួយសង្គ្រោះ
វីដេអូ
ព័ត៌មានសំខាន់ៗ
ប្រមុខរាជរដ្ឋាភិបាលស្រាយចម្ងល់ពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិបន្ត
ថ្នាក់ដឹកនាំខេត្តកំពត នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូបន្ត
សម្តេចហ៊ុនសែន៖ សូមបងប្អូនប្រជាពលរដ្ឋថែ រក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩បន្ត
ចំនួនអ្នកទស្សនា