ថ្ងៃទី14 ខែ04 ឆ្នាំ2121
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
លោក មួង វិបុល បានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹម លេងមានជំនឿទៀតហើយ ក្នុងករណី លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសារធារណះ និងរំលបយកដីរបស់ពួកគាត់​ / ឯកឧត្តម ង៉ោ ម៉េងជ្រូន ដឹកនាំមន្រ្តីជំនាញចុះដោះស្រាយ ករណីពលរដ្ឋចោទថា លោក ហង្ស ម៉ៅ កាយផ្តាច់ផ្លូវសាធារណៈ និងរំលោភយកដីពួកគាត់​ / លោក ហុក សុផល អនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបានយកថវិកា(៣លាន)ដល់ជនរងគ្រោះដែលបានស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេជាន់មីនតោនផ្ទុះកំពុងសម្រាកពេទ្យ​ / បុរសម្នាក់សុីឈ្នួលបើកបរត្រាក់ទ័រភ្ជួរដីចម្ការឱ្យគេ កំពុងតែបើកស្រាប់តែ ជាន់គ្រាប់មីនតោនផ្ទុះភ្ញាក់ផ្អើលអ្នកភូមិនិងសមត្តកិច្ច រងរបួសធ្ងន់​ / លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកសម្ភារ:បរិក្ខាពេទ្យជាអំណោយសប្បុរសជន ប្រគល់ជូនមន្ទីរសុខាភិបាលខេត្តប៉ៃលិន មានតម្លៃជិត៣ម៉ឺនដុល្លារ ត្រៀមសម្រាប់ទ័ពអាវស​ /
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព
ថ្ងៃចេញផ្សាយ: 2020-10-16 11:07:54
ដោយ: លោកសំ ដេត

ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បន្តចូលរួមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព ជាមួយ ក្រុមហ៊ុនសម្រស់ធម្មជាតិ(ស្រីអូន) ក្រុមហ៊ុន ទៀ ណាំហាក់ និង ម៉ាស្ទើក្លឹប ចំនួនសរុប ៦៧០គ្រួសារ ក្នុងនោះ នៅផ្លូវវាងក្រុង ប្រជាពលរដ្ឋមកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ២៨០ គ្រួសារ ,នៅក្បាលស្ពានសែសិន សង្កាត់ព្រះពន្លា ២៦០គ្រួសារ និងនៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ១៣០គ្រួសារ ទៀត អំណោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម, ភួយ១ ត្រីខ១០កំប៉ុង មី១កេស។


យោងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមាន ជ័យ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែតុលានេះ ផលប៉ះពាល់លើ៩ក្រុង ស្រុក ៣៧ ឃុំ សង្កាត់បណ្តាលឱ្យលិចលង់ទឹកមនុស្សស្លាប់០៦នាក់ ប៉ះពាល់លំនៅឋានសរុបចំនួន៨៥៣៥ខ្នង មនុស្ស ៣៤៧១៣នាក់  និងបានជន្លៀសទៅទីទួល សុវត្ថិភាព ចំនួន ១៤៧៣គ្រួសារ មានមនុស្ស ៥៦២៦ នាក់ លិចស្រែចំនួន១១១៨៨ ហិកតា ដំឡូងមី ១៩០៤ ហិកតា និងដំណាំរួមផ្សំ៤១៩ហិកតា សាលារៀន៥២កន្លែង ត្រូវផ្អាកការសិក្សាមណ្ឌលសុខភាព៦កន្លែង 

 វត្ត២៥ សាលាឃុំ២ ផ្លូវ៣៦៨កន្លែង (ប្រវែង ២០០ ៨៨៧ ម៉ែត្រ)៕