ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
មានករណី លង់ទឹកស្លាប់ពីរនាក់ម្ដាយកូន នៅចំណុចអាងគ្រុឌ
ថ្ងៃចេញផ្សាយ: 2020-10-15 16:18:18
ដោយ: លោក ជឹម វុត្ថា

បន្ទាយមានជ័យ÷ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២:៣០នាទី មានករណី លង់ទឹកស្លាប់ពីរនាក់ម្ដាយកូន នៅចំណុចអាងគ្រុឌ ខាងជើងឈាងខាងកើតភូមិព្រៃវែង ចំងាយប្រមាណ300ម៉ែត្រ។


តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ម្ដាយឈ្មោះ លីន សាង ស្រី អាយុ 42ឆ្នាំ។

កូន ឈ្មោះ សន ស្រីអឿង ភេទ ស្រី អាយុ16ឆ្នាំ ទាំងពីរនាក់រស់នៅ ភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


ប្រភពបន្តថា មូលហេតុជនរងគ្រោះ ដើរឆ្លងទឹកហូរទៅបេះម្ទេស ក៏រអិលជើងកូនធ្លាក់ចូលក្នុងទឹក ភ្លាមនោះម្តាយចុះទៅជួយបណ្ដាលអោយលង់ទឹកទាំងពីរនាក់តែម្ដង ។


សូមបញ្ជាក់ថា ករណីខាងលើនេះទទួលបានព័ត៍មានភ្លាមលោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុក បានដឹកនាំកម្លាំង  ចុះជួយរាវរកដល់កន្លែងកើតហេតុ រហូតដល់ម៉ោង១៤:៥០នាទី បានរកឃើញសពកូនស្រី  និងចំណែកឯសពម្ដាយនៅមិនទាន់រកឃើញនោះទេរហូតមកទល់និង១៩:០០នាទីយប់ថ្ងៃខែដដែលនេះ ។