ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
នារីវ័យក្មេងម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែអង្រឹងចង ក ធ្វើអត្ថឃាតខ្លួនឯងបង្កមានការភ្ញាក់ផ្អើលដល់សមត្តកិច្ច...!!
ថ្ងៃចេញផ្សាយ: 2020-10-14 10:11:51
ដោយ: គេហទំព័រMondaydailynews

ក្រុងប៉ោយប៉ែត÷ នារីវ័យក្មេងម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែចង ក រឿងរ៉ាវនេះបង្កមានការភ្ញាក់ផ្អើលនៅរសៀលម៉ោង២ៈ១៧នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឋិតក្នុងភូមិ ចាន់គីរី សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

តាមសម្តី អ្នកជិតខាង បានឲ្យដឹងថា ជន រងគ្រោះ មានឈ្មោះ សុច ផល្លា អាយុ ៣១ ឆ្នាំ មុខរបរ នៅផ្ទះ រីឯប្តីមានឈ្មោះ មឿង ធឿន អាយុ ៤០ ឆ្នាំ ជាអ្នកលក់ផ្លែឈើ នៅផ្សារសមាគម(ដីថ្មី) មានកូន០៣នាក់នៅក្នុងបន្ទុកគ្រួសារ (ស្រី) ទាំង៣។ 

ប្រភពពីអ្នកជិតខាងបានបន្តថា មុនពេលកើតហេតុគេឃើញ ប្តីរបស់ជនរងគ្រោះ បានចេញពីផ្ទះទៅលក់ផ្លែឈើនៅឯផ្សារសមាគមន៍ដូចសព្វមួយដង រីឯជនរងគ្រោះបាននៅផ្ទះជាមួយកូនតូចៗ ។ 

បន្ទាប់មកជនរងគ្រោះ បានចូលទៅក្នុងបន្ទប់ទឹក ដោយបានចាក់សោរខាងក្នុងយ៉ាងយូរ បន្ទាប់មកកូនតូចរបស់ជនរងគ្រោះ បានឈឺនោម ហើយដើទៅគោះទ្វារជាច្រើនដងតែមិនឃើញម្តាយបើកទ្វារនោះទេ រួចក៏ទៅហៅអ្នកជិតខាងឲ្យមកជួយមើល។ 

ពេលនោះអ្នកជិតខាងបានហៅយ៉ាងមិចក៏មិនបើកទ្វារនោះដែល បន្ទាប់មកបាននាំគ្នាធាក់ទម្លុះសោរទ្វារ ហើយក៏ឃើញជនរងគ្រោះ ស្ថិតនៅក្នុងសភាពចង ក ធ្វើអត្តឃាតជាមួយខ្សែអង្រឹង ស្លាប់បាត់ទៅហើយ ។ 

ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលឆោឡោ ដល់អ្នកស្រុក និង សមត្ថកិច្ចក្នុងមូលដ្ឋាន បានមកដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យផងដែរក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានអះអាងថា ស្រ្តីរងគ្រោះខាងលើ ពិតជា បានយកខ្សែចង ក ធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចជំនាញ បានប្រគល់សាកសពជនរងគ្រោះឲ្យទៅសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីខ្មែរ៕