ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
បើជំនាញមិនបើកភ្លើងខៀវបទល្មើសក៏មិនហ៊ានរកសុីដឹកជញ្ជូនឈើនោះដែរ..!
ថ្ងៃចេញផ្សាយ: 2020-10-12 15:07:13
ដោយ: គេហទំព័រMondaydailynews

ខេត្តសៀមរាប៖ថ្មីៗនោះលោក ហាក់ជាឈ្មួញរកសីុដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីភូមិស្ពានមាស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដឹកទៅតាមផ្លូវស្រុកស្វាយលើចូលខេត្តសៀមរាប។


ដោយឈ្មួញឈើដុសស្លែឈ្មោះ ហាក់ ដោយយករថយន្ត ពណ៌ត្រីអ៊ី ស្លាកលេខខេមរៈ2.2527ភូមិន្ទ ម៉ាកNlSSAN.NAVRA ដែលសម្រាប់ទុកបម្រើការក្នុងអង្គភាព បែរជាលោកហាក់យកមកដឹកជញ្ជូនឈើ មុនធំៗនៅព្រៃធនធានធម្មជាតិទៅវិញ លោក ហាក់ ក៏ជាមេឈ្មួញរកសុីឈើយូរយាន្តមកហើយហើយក៏ជាជើងខ្លាំងម្នាក់ តើគេអាងខ្នងនរណា បានជាព្រហើនយ៉ាងនេះ?បើជំនាញមិនបើកភ្លើងខៀវបទល្មើសក៏មិនហ៊ានចេញដែរ។


ក្នុងករណីការដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មោះ លោក ហាក់ នេះតាមប្រភពប្រជាពលរដ្ឋបានលើកឡើងថាមេឈ្មួញឈើខាងលើរកស៊ីដឹកជញ្ជូនបានក៏ព្រោះតែជំនាញ មន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទនិងជំនាញរដ្ឋាភិបាលព្រៃឈើស្រុកស្វាយលើបិតភ្នែកបើកភ្លើងខៀវត្រូវដងត្រូវផ្លែគ្នារួចហើយបានគេមិន ខ្ចីខ្វល់មិនខ្ចីខ្លាចនិងសំណាញ់ច្បាប់បន្តិចសោះឡើយ។


យើងគួររំលឹកផងដែរថា បើយើងគិតមិនដល់ថាជារឿងមុខរបរកំបុិកប៉ុក តែគំនិតគួរគិតពិចារណា មួយថ្ងៃដឹក១ជើង យប់ដឹក១ជើងចុះ១០ថ្ងៃ១០យប់ អស់ឈើប៉ុន្មានម៉ែត្រគីបទៅ? នេះគឺគេហៅថា របៀបរកសីុដូចសត្វកណ្ដៀរជញ្ជូនដី មហាជនសូមសំណូមពរដល់លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាភិបាលព្រៃឈើ ខេត្តសៀមរាបពិនិត្យមើលកូនចៅថ្នាក់ក្រោមផងកំុឲ្យមហាជនលោកដាក់បន្ទុក៕