ថ្ងៃទី24 ខែ11 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ព័ត៌មានថ្មីបំផុត
គណៈកម្មាធិការដោះ​ស្រាយទំនាស់ដីធ្លី បន្តបើកកិច្ចប្រជុំដោះស្រា​យវិវាទដីធ្លី​ដ៏រ៉ាំរ៉ៃ រវាងព​លរដ្ឋ១៤​គ្រួសារ និង៥១គ្រួ​សារនៅភូមិអូស្វា​រអិល សង្កាត់និមិត្ត​ / នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៥នាក់៣ទីតាំង២ករណីផ្សេងគ្នា!​ / រដ្ឋបាលខណ្ឌសែនសុខ ចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់!​ / នៅទីបំផុតសពម្ដាយនិងកូនដែលបានលង់ទឹកស្លាប់បានរកឃើញហើយនៅល្ងាចនេះ!!​ / អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព​ /
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤
ថ្ងៃចេញផ្សាយ: 2020-10-12 08:14:49
ដោយ: កញ្ញា គង់មករា

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមវ៉ាង យី  ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វ៉ាង យី បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដូចជា: 


១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។


២)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។


៣)លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។


៤)លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន។