ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ប្លែកទៀតហេីយ!បុរសម្នាក់បើករថយន្តដឹកសពសង្សារ ចូលទៅសារភាពនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកឧដុង្គក្រោយពីផ្ទុះអាវុធសម្លាប់សង្សារខ្លួនឯងក្នុងរថយន្ត!
ថ្ងៃចេញផ្សាយ: 2020-09-16 13:06:34
ដោយ: កញ្ញា គង់មករា

ខេត្តកំពង់ស្ពឺ៖ យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ មានបុរសម្នាក់មានឈ្មោះទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានសពស្ត្រីម្នាក់ឈ្មោះធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារឯម្នាក់ទៀតឈ្មោះណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរបានចូលខ្លួនមកសារភាពនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គខេត្តកំពង់ស្ពឺ។

ឈ្មោះ ទាក់ ឌី ជាជនបង្កបានសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាបពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្តដោយឃើញបែបនេះរូបគេឈ្មោះទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេងស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។ក្រោយពីដឹងថាសង្សារខ្លួនបានស្លាប់ឈ្មោះទាក់ ឌីមិនបានបើករត់គេចខ្លួនទេ គឺបើករថយន្តចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ដោយសារតែករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី៕