ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
បែកធ្លាយមេសឹងរងយោធាខេត្តបន្ទាយមានជ័យ លោក ជឹមប៊ុនអាងធ្វើទារុណកម្មលើកូនទាហាន បណ្ដាលឲ្យដេកពេទ្យស្អាត់...!
ថ្ងៃចេញផ្សាយ: 2020-09-10 06:19:07
ដោយ: អង្គភាពគេហទំព័រmondaydailynews

ខេត្តបន្ទាយមានជ័យ៖កាលពីថ្មីនេះកាលនេះថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២០ យោងតាមការបែកធ្លាយភាពមិនប្រក្រតីចេញពី បន្ទាយសឹករងខេត្តបន្ទាយមានជ័យ និង មានកងកម្លាំងមួយចំនួន មិនពេញចិត្តទៅនឹងទង្វើររបស់ លោក ជឹម ប៊ុនអាន មេបញ្ជាការសឹករងខេត្ត ដែលដាក់វិន័យទៅលើកងកម្លាំងរបស់ខ្លួនដោយចងដៃ ចងជើង ជាប់និងដងទង់ជាតិ មួយយប់ទល់ភ្លឺ។ 

នៅពេលនោះកងកម្លាំងដែលបានទទួលវិន័យធ្វើទារុណកម្មរនោះបណ្ដាល់ឲ្យបានចូលដេកពេទ្យស្អាត់ ពាក់ព័ន្ធទៅនឹងបញ្ហាសុខភាព និង បាក់ទឹកចិត្ត និងទទួលយកមិនបានដោយសារតែការដាក់វិន័យនេះធ្ងន់ធ្ងរពេក។


បើតាមការលើកឡើងរបស់លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាងខណៈពេលអង្គភាពសារព័ត៌មានគេហទំព័រmonday daily news យើងខ្ញុំខល់ទៅសុំការបកស្រាយបំភ្លឺនូវជុំវិញរឿងហេតុករណីខាងឡើនោះ លោកបានថារឿងធ្វើទារុណកឡើកងទ័ព គាត់មិនបានយល់ទេ ហើយ បញ្ហារឿងកងទ័ពរបស់លោក ក៏មិនបាច់បកស្រាយវែងឆ្ងាយដែរហើយរឿងអ្នកសារព័ត៌មានចង់ចុះផ្សាយយ៉ាងម៉េចក៏ចុះផ្សាយទៅតាមតែអ្នកសារព័ត៌មានទៅ។

ចំណែកលោកអនុសេនីយ៍ទោ លាង ភាព ដែលជាកងទព័ ដោយរោគសម្ពាធធ្វើទារុណកម្មនោះ ខាងអង្គភាពសារព័ត៌មាននេះខ្ញុំ អាចទំនាក់ទំនង តាមរយៈលេខទូរស័ព្ទបានទេដោយសារលេខរបស់លក់បានបិទទូរសព្ទហើយ។ 

ប្រភពបានឲ្យដឹងថាមុនពេលបានត្រូវធ្វើទារុណកម្មរបន្ទាយសឹករងខេត្តនោះ គឺកងទព័របស់លោកគាត់បានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ជាមួយនឹងលោកអនុសេនីយ៍ត្រី កែម វុទ្ធី ហៅធី ប៉ុន្តែគាត់មិនបានដល់ថ្នាក់វាយតប់គ្នានោះទេ ។

ប្រភពបន្តទៀតថា៖ដោយធ្វើឲ្យកងទព័របស់លោកមិនអស់ចិត្តដោយមេបញ្ជារការគាត់បានធ្វើទារុណកម្មទៅកូនទាហានដោយជាទោសបទឧក្រិដ្ឋ រឺ យ៉ាងណា? ត្រឹមតែឈ្លោះប្រកែកប៉ះពលពាក្យសម្តីគ្នាសោះ ដល់ថ្នាក់ចងដៃ ចងជើងលោក ជាប់នៅនិងដងទង់ជាតិមួយយប់ទល់ភ្លឺ ហើយណាមួយប៉ះពាល់ដល់សុខភាពរបស់លោក ហើយពេលនេះលោកបានដេកនៅពេទ្យរយះពេលបីថ្ងៃហើយ ហើយជាចុងក្រោយលោកបានសំណូមពរ កុំឲ្យមេអនុវត្តបែបនេះបន្តទៀត ណាមួយកងកម្លាំងបាក់ទឹកចិត្ត ក្នុងការបម្រើការងារ ណាមួយទៀតប៉ះពាល់ដល់សុខភាព របស់កងកម្លាំង គ្រាន់តែមានកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសបន្តទៅទៀតបានហើយ៕