ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
រថយន្ត៦គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលអោយខូចខាតយ៉ាងដំណំ,,,,,
ថ្ងៃចេញផ្សាយ: 2020-09-08 17:29:44
ដោយ: អង្គភាពគេហទំព័រmondaydailynews

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៩នឹង១៥នាទីមានករណីរថយន្តបុកបន្តគូទជាច្រើនគ្រឿងគខូចលើស្ពានព្រែកសំរោងក្នុង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


បើតាមការអោយដឹងពីម្ចាស់រថយន្តថាមុនកើតហេតុគាត់ឃើញរថយន្តប្រភេទដឹកទំនិញមួយគ្រឿងកំពុងតែទាញសណ្តោងគ្នាឡើងលើស្ពានបំរុងស្ពានព្រែកសំរោងទៅខាងច្បារអំពៅហើយក៏ដាច់ខ្សែកាបសណ្ដោងនោះបណ្តាលឱ្យរថយន្តរំអិលថយក្រោយនិងបុកនឹងរថយន្តជាច្រើនគ្រឿងទៀតខូចយ៉ាងដំណំបង្កឱ្យមានការកកស្ទះនៅលើស្ពានព្រែកសំរោង។


ក្នុងហេតុការណ៍នេះមានរថយន្តជាច្រើនគ្រឿងខូចខាតយ៉ាងដំណំរួមមាន៖រថយន្តធន់ធំដឹកទំនិញមួយគ្រឿង នឹងរថយន្តសន្ទូចមួយគ្រឿង រថយន្តលុចស៊ីស rx300 មួយគ្រឿងនិង រថយន្តតាកូម៉ាមួយគ្រឿងនិង រថយន្តបាឡែនមួយគ្រឿងនិង រថយន្តfordមួយគ្រឿងបណ្ដាញខូចយ៉ាងដំណំ។



បច្ចុប្បន្នរថយន្តខូចខាតទាំង៦គ្រឿងនោះត្រូវបានកម្លាំងសម្ថកិច្ចនៃអធិការក្រុងតាខ្មៅស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំកាដោះស្រាយតាមតិវិធីដោះច្បាប់។