ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ បើកកិច្ចប្រជុំ ដើម្បីជូនដំណឹង និងធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់ អាយុត្រូវចូលនិវត្តន៍ !!!
ថ្ងៃចេញផ្សាយ: 2020-08-30 04:24:51
ដោយ: អង្គភាពគេហទំព័រmondaydailynews

 ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ០៥/ស.ណ.ន ២០២០ ស្ដីពីការអនុវត្តន៍តាមរបបសោធនិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិនអាជីបទាំងពីរភេទ នៃកងយោធពលខេមរភូមិន្ទ។ 

នៅព្រឹកថ្ងៃសៅរ៍ ១១ កើត ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំ បើកកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួម ពី លោក មេការរង ទាំងអស់ ដើម្បីជូនដំណឹង និងធ្វើការណែនាំដល់យោធិន នៃកងរាជអាវុធហត្ថ ដែលដល់ អាយុត្រូវចូលនិវត្តន៍ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈសម្បត្តិ និង លក្ខខណ្ឌកំណត់ឱ្យបំពេញបែបបទ និងឯកសារពាក់ព័ន្ធសម្រាប់យោធិនម្នាក់ៗផងដែរ ។