ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
នោះរឿងរ៉ាវទៀតហើយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ រឿងចាស់ទើបតែដោះស្រាយចប់មិនទាន់ស្រួលបួរផង ហើយចូលរឿងថ្មីទៀត...!!
ថ្ងៃចេញផ្សាយ: 2020-08-29 14:30:19
ដោយ: អង្គភាពគេហទំព័រmondaydailynews

ខេត្តឧត្ដរមានជ័យ៖ច្រកទ្វាអន្តរជាតិអូស្មាច់កំពុងតែបែកធ្លាយរឿងថ្មីនិងរឿងចាស់របស់ លោក ប៉ែន សុភា នគរបាលអន្តោប្រវេសន៍ ប្រចាំការនូវច្រកទ្វារអន្តជាតិអូរស្មាច់ ហ៊ានយកដីចំណីផ្លូវសាធារណៈជួលអោយអាជីវករលក់ដូរក្នុង១ខែ តម្លៃ ៣៨,០០០ ម៉ឺនបាត ចែកបក្សពួកខ្លួនធ្វើមានបាន នេះបើយោងតាមការអះអាងពីអាជីវករម្នាក់ កំពុងជួបការលំបាកខ្វះខាតក្នុងជីវភាពគ្រួសារ នាដូវកាលជំងឺកូវីដ-១៩ ។ 

បើយោងកាចុះផ្សាយជំវិញព័ត៌មានក្នុងស្រុកចុះផ្សាយថា៖ដែលប្រជាពលរដ្ឋប្រកបរបរកស៊ីលក់ដូរ និងដឹកទំនិញចេញចូលពីប្រទេសថៃ​ មកប្រទេសកម្ពុជា តាមច្រកទ្វាអន្តរជាតិអូរស្មាច់ បាននាំគ្នារអ៊ូរទាំថា ចាប់តាំងពីលោក ថេ សុរិទ្ធីយ៉ា មកកាន់តំណែងជាមេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍អូរស្មាច់មក មិនបានប៉ុន្មានផង ក៏ល្បីរឿងប្រព្រិត្តអំពើរពុករលួយ ដាក់ទិសអោយកូនចៅឈ្មោះលោកអនុសេនីយ៍ឯក សៀន វណ្ណា ដើរគាប់សង្គត់ជព្ជាក់ឈាមពីពលរដ្ឋទាំងភ្នែកស្រស់ ជំរិតទាលុយស្ដែងៗ ដោយគ្មានការលើកលែងសូមបីតែ១នាក់តើជារឿងពិតដែលរឺទេ?។ 

ដោយប្រភពពលរដ្ឋបន្តថា៖ អ្វីដែលធ្វើអោយពួកគាត់ភ័យខ្លាចជាងគេនោះគឺ មន្រ្តីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រទ្វាអត្តរជាតិអូរស្មាច់ ពូកែខាងធ្វើស៊ីពលរដ្ឋឡើងសាហាវៗ សូម្បីតែរឿងយក(សត្វមាន់២ក្បាលចេញពីប្រទេសថៃចូលមកខ្មែរដោយយកមកជញ្ចឹមសោះ ក៏លោកអនុសេនីយ៍ឯក សៀន វណ្ណា ជំរិតទាលុយដល់ទៅ ៤០០ បាត ពីស្ត្រីម្នាក់ដែលតើរឿងទៅជាយ៉ាងណាទៅវិញ?។ 

រួចទើបស្ត្រីម្នាក់ ឈ្មោះ ឈុំ សំណាង អាយុ ៥៥ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅសង្កាត់ អូរស្មាច់ បានដាក់ពាក្យប្តឹងទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងករណីជំរិតទារលុយ ៤០០ បាត ផងដែរនោះ កាលពីថ្ងៃ២០.២៣ ខែសីហា ឆ្នាំ២០២០ នាពេលថ្មីៗនេះ។ 

ហើយគួររំលឹកផងដែរថា៖ កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ​រយៈពេលថ្មីៗកន្លងទៅនោះ ក៏មានការបែកធ្លាយរឿងអាស្រូវមួយដែលទាក់ទងនិង លោក ប៉ែន សុភា មន្រ្តីនគបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ បានយកដីសាធារណៈខាងលិចប៉ុស្តិ៍ត្រួតពិនិត្យជាប់ច្រកទ្វាចេញចូលខ្មែរ-ថៃ ជួលទៅអោយអាជីវករលក់ក្នុងមួយខែ តម្លៃ បីមុឺនប្រាំបីពាន់ លុយបាត( ៣៨០០០បាត) ហើយ លោក ប៉ែន សុភា តែងតែបំពាននិង​នាំបក្សពួក គ្រួសារមករុះរើទីតាំងលក់ដូរមួយនេះ និងមិនបានធ្វើតាមកិច្ចសន្យាព្រមព្រៀងឡើយ។ 

ជុំវិញរឿងរ៉ាវខាងលើនេះ ក្រុមការងារយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ថេ សុរិទ្ធីយ៉ា មេប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ ។ 

និងលោក ប៉ែន សុភា ក៏មិនអាចសុំការទំនាក់ទំនងបានដែរដោយសារតែមិនបានស្គាល់លេខទូរសព្ទ័។ ជុំវិញរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំនឹងរងចាំការបកស្រាយបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕ដោយខ្ញុំបាទភ័ក្ត្រ វុធា ចាងហ្វាងកាផ្សាយគេហទំព័រwww.mondaydailynews.com