ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
មន្ត្រីជាន់ខ្ពស់CPP៖គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ»
ថ្ងៃចេញផ្សាយ: 2020-08-29 08:59:36
ដោយ: លោក ជារដ្ឋា

(ស្វាយរៀង)៖ ឯកឧត្តមសូ សូចន្ទ័ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រោលគោ ស្រុកស្វាយជ្រំ បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍ «ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» មិនឃោសនាបោកបញ្ឆោតដូចគណបក្សខ្លះ ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៍ដូចជាសមាជិកបក្សរបស់ខ្លួនរងគ្រោះនោះទេហើយគេចខ្លួនទៅសោយសុខនៅឯបរទេស ។


ការថ្លែងរបស់លោកសូ សូចន្ទ័បែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២០ក្នុងពិធីប្រកាសបញ្ចូល ជាសមាជិកពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជាចំនួន២០៧នាក់ស្រី១១០នាក់និងអតីតអ្នកគាំទ្រគណបក្សផ្សេងៗចំនួន៧៤នាក់ រស់នៅឃុំក្រោលគោនៅសាលប្រជំុគណបក្សប្រជាជនឃុំក្រោលគោ ស្រុកស្វាយជ្រំ ។ពិធីនេះមានការចូលរួមពីឯកឧត្តម ឈាង សុវណ្ណរតនាមេបញ្ជាការរងកងអន្តរាគមន៌ពិសេស ២៤៦ ឯកឧត្តមហុឹម កុសល អនុប្រធានក្រុមការងារចុះជួយឃុំ លោក ភោគ វណ្ណថនមេឃុំក្រោលគោ ព្រមទាំង អស់លោក លោកស្រីជាសមាជិកសមាជិការគណបក្សឃុំជាច្រើនរូបផងដែរ ។


ឯកឧត្តមសូ សូចន្ទ័ ក៏បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតសមាជិកថ្មីគណបក្សទាំងអស់ ដែលបានភ្ញាក់រលឹកមករួមរស់ ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានធ្វើពិធីប្រកាសបញ្ចូលនៅពេលនេះ ។


ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងបើកទូលាយស្វាគមន៍ ចំពោះសមាជិកគណបក្សផ្សេងៗ ដែលមានបំណងចង់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ដោយមិនប្រកាន់ទោសអូសដំណើរនោះទេ ព្រោះអ្នកទាំងនោះ គឺជាជនរងគ្រោះដែលចាញ់បោកការ ឃោសនាភូតកុហករបស់មេដឹកនាំខ្យល់។


ឯកឧត្តមថា កត្តាដែលធ្វើឲ្យពលរដ្ឋមានជំនឿជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា គឺដោយសារគណបបក្ស និងរាជរដ្ឋាភិបាលកម្ពុជា មានកម្មវិធីនយោបាយត្រឹមត្រូវ គឺបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យ និងបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូលសមរម្យ បង្កើនជីវភាពគ្រួសារបានធូធារមួយកម្រិត ។


ឯកឧត្តមបានថ្លែងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋាន ត្រូវខិតខំធ្វើអំពើល្អជាមួយពលរដ្ឋត្រូវ និងស្មោះត្រង់គាំទ្រគណបក្សប្រជាជនកម្ពុជាតែមួយគត់ ព្រមទាំងត្រូវតែបោះឆ្នោតឲ្យគណបក្សប្រជាជន ហើយចៀសវាងកុំធ្វើអំពើណាដែលផ្ទុយច្បាប់ ។


មួយវិញទៀតត្រូវកសាងបក្សអប់រំសមាជិកថ្មីជួយឲ្យមានសមាជិកបានកាន់តែច្រើនបន្ថែមទៀត សម្រាប់អាណត្តិនេះ និងអាណត្តិបោះឆ្នោតក្រោយៗទៀត ឥឡូវរាជរដ្ឋាភិបាល បានធ្វើការកំណែទម្រង់សុីជម្រៅ ចំណុចល្អពង្រឹកបន្ថែមបន្តទៀត រីឯចំណុចខ្វះខាតត្រូវកែលម្អឡើងវិញ និងគាំទ្រសមាជិកថ្មី ដែលចាកចេញពីគណបក្សផ្សេង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងបន្តចុះមូលដ្ឋានឲ្យបានច្រើន ចិញ្ចឹមចលនានៅមូលដ្ឋានហើយត្រូវមានការសាមគ្គីភាពគ្នា បម្រើពលរដ្ឋឲ្យបានល្អលើសលប់ ស្រុះស្រួលគ្នាជួយគណបក្ស ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនជាបន្តបន្ទាប់ទៀត។


ឯកឧត្តមក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈម ររបស់សកលលោកទាំងមូល ដែលយេីងទាំងអស់គ្នា ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជាការធ្វើអនាម័យសុខភាពឲ្យបានជាប្រចាំស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។


នាឱកាសនោះឯកឧត្តមឈាង សុវណ្ណរតនាមេបញ្ជាការរងកងអន្តរាគមន៌  ពិសេស ២៤៦បានឧបត្ថម្ភ អាកុលចំនួន២៥កាន ម៉ាស់៣០ប្រអប់ ភេសជ្ជៈ២៥កេះដល់លោកប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រោលគោផងដែរ៕