ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
រដ្ឋបាលសាលាក្រុងប៉ោយប៉ែត បានចេញសេចក្តីជូន ដំណឹងដល់ក្រុមអាជីករ ដែលមានរថយន្តចូលទៅ មើលទំនិញ របស់ខ្លួនក្នុង ផ្សាររោងក្លឿរ ត្រូវផ្អាកចូល បណ្តោះអាសន្ន រយះពេល៤ថ្ងៃ ដើមខែកញ្ញានេះ!
ថ្ងៃចេញផ្សាយ: 2020-08-29 02:22:17
ដោយ: អង្គភាពmondaydailynews

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋាភិបាលថៃបាន ដាក់ថ្ងៃសម្រាកសងជូន ប្រជាពលរដ្ឋព្រមទាំង មន្ត្រីរាជការ ជំនួសថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិ នៅដើមខែកញ្ញានេះ ហើយត្រូវបានអាជ្ញាធរ ខេត្តស្រះកែវប្រទេស ថៃជូនដំណឹងមក អាជ្ញាធរខេត្តបន្ទាយ មានជ័យអោយជ្រាប ជាព័ត៌មានព្រមទាំង ផ្អាកចូលបណ្តោះអាសន្ន នូវរថយន្តដឹកទិញចេញ ចូលជាពិសេសរថយន្ត របស់អាជីករខ្មែរដែល ចូលទៅមើលទំនិញ នៅក្នុងផ្សាររោងក្លឿរគឺ មានរយះពេល៤ថ្ងៃចាប់ ពីថ្ងៃទី០៤ខែកញ្ញាដល់ ថ្ងៃទី០៧ខែកញ្ញាឆ្នាំ ២០២០ខាងមុខនេះ។

ក្រោយពីទទួលបាន សេចក្តីដំណឹងពីអាជ្ញាធរ ខេត្តស្រះកែវប្រទេសថៃ រដ្ឋបាលសាលាក្រុងប៉ោយប៉ែត បានចេញសេចក្តីជូន ដំណឹស្តីពីការផ្អាក បណ្តោះអាសន្ន ប្រជាពលរដ្ឋខ្មែរចេញចូល ដឹកជញ្ជូនទំនិញ នៅក្នុងផ្សាររោងក្លឿ ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវព្រះរា ជាណាចក្រថៃឡងដ៏។

បើយោងតាមសេចក្តីជូន ដំណឹងពីរដ្ឋបាលសាលា ក្រុងប៉ោយប៉ែតបានជូន ដំណឹងដល់បងប្អូនអាជីករ លក់ដូរនៅផ្សាររោងក្លឿ ស្រុកអារ័ញប្រាថេតខេត្ត ស្រះកែវនិសាធារណះ ជនអោយបានជ្រាប ថាយោងតាមការជូន ដំណឹងរបស់រដ្ឋបាល ខេត្តស្រះកែវព្រះរាជាណា ចក្រថៃឡង់ដ៏តាម លិខិតលេខ០០៣៨២/ ៤២៨៣ចុះថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ ស្តីពីកាផ្អាកការអនុញ្ញាត ឳ្យប្រជាពលរដ្ឋខ្មែរ ចេញចូលដឹក ជញ្ជូនទំនិញក្នុងផ្សារ រោងក្លឿស្រុកអារ័ញ ប្រាថេតខេត្តស្រះកែវប្រ ទេសថៃឡង់ដ៏ចាប់ពីថ្ងៃ ទី០៤ដល់ថ្ងៃ០៧ខែ កញ្ញាឆ្នាំ២០២០ក្នុងអំឡុង ថ្ងៃឈប់សម្រាក ជាសាធារណៈរបស់ព្រះរា ជាណាចក្រថៃឡង់ដ៏។

សូមរំលឹកផងដែរថា ប្រទេសថៃបានដាក់ ប្រទេសរបស់ខ្លួនក្នុង សភាពអាសន្នព្រម ទាំងមានការបិត ច្រកទ្វារព្រំដែនរវាង ប្រទេសជិតខាងដើម្បី ទប់ស្កាត់ការរើករាល នូវជំងឺកូវិដ១៩ហើយ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ ដោយមានការប្រជុំគ្នារ វាងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃនិងអាជ្ញាធរខេត្ត បន្ទាយមានជ័យបាន ឯកភាពគ្នានិងបាន អោយរថយន្តរបស់ អាជីករខ្មែរចូលទៅមើល ទំនិញរបស់ខ្លួន នៅក្នុងផ្សាររោងក្លឿបាន ក្នុងមួយថ្ងៃចំនួន៥០គ្រឿង ក្នុងមួយគ្រឿងមាន តែ២នាក់ប៉ុណ្ណោះ៕