ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
លោកហ៊ុយទូចប្រធានបក្សស៊ុបពេទ្យខេត្តបន្ទាយមានជ័យកំពុងតែដេកលង់លក់ស្រួល ឱ្យក្រុមឈ្មួញនាំពោះជ្រូកនិង ឆ្អឹងមាន់ចូលខុសច្បាប់...!
ថ្ងៃចេញផ្សាយ: 2020-08-22 07:55:07
ដោយ: អង្គភាពគេហទំព័រmondaydailynews

ខេត្តបន្ទាយមានជ័យ៖ថ្មីៗនេះក្រុមឈ្មួញដែលរកស៊ីដឹកពោះជ្រូកនិងគ្រឿងក្នុងមាន់សាច់មាន់ ឆ្លងដែនចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយរថយន្តថៃ បានដឹកយកមកធ្វើការសាងផ្លាស់ប្ដូរឡានខ្មែរនៅស្តង់ត្រីជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត គេឃើញថា ឡានថៃចូលមកផ្ទេរទំនិញនោះ សុទ្ធតែប្រភេទគ្រឿងក្នុងជ្រូកនិងសាច់មាន់ដែលត្រូវនាំចេញ ទៅតាមបណ្ដាខេត្តនានាដើម្បីដាក់លក់នៅលើទីផ្សារ។

ហើយកំពុងតែធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគាត់ទិញ យកទៅធ្វើម្ហូបបរិភោគ ដោយពុំបានដឹងជាមុន ហើយប្រភេទមាន់ឆ្អឹងនិងគ្រឿងក្នុងមាន់ពោះជ្រូក ដែលនាំចូលពីថៃនោះ សុទ្ធតែ ប្រភេទទំនិញដែរគ្មានការត្រួតពិនិត្យពីពេទ្យសត្វឡើយប៉ុន្តែទោះជាយ៉ាងណាគ្រឿងក្នុងជ្រូកទាំងនោះ កន្លងមក លោកហ៊ុយទូចបានធ្វើការហាមឃាត់ជាច្រើនលើកច្រើនសារ ផងដែរ។

ហើយរយៈពេលថ្មីៗនេះកន្លងមកគេឃើញក្រុមឈ្មួញជាច្រើននាក់កំពុងតែសម្រុកនិងទិញគ្រឿងក្នុងជ្រូកនិងឆ្អឹងមាន់គ្រឿងក្នុងមាន់ យកមកលក់តាមបណ្តាខេត្តនៅក្នុងប្រទេសកម្ពុជា បែជាលោក ហ៊ុយតូច គ្មានការហាមឃាត់ទៅវិញខណៈពេលអ្នកសារព័ត៌មានឃើញបទល្មើសជាក់ស្ដែងខលទៅលោកហ៊ុយ តូច ដើម្បីឲ្យមកធ្វើការហាមឃាត់បានជាលោកមិនលើកទូរស័ព្ទអ្នកសារព័ត៌មានឡើយ ឬក៏សង្ស័យខ្លាចបាត់ចំណូលរបស់ខ្លួនទេដឹង..?។ 

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះអង្គភាពសារព័ត៌មានយើង យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺពីលោក ហ៊ុយទូច ប្រធានបក្សពេទ្យខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ៕