ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
សម្តេច ក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេឡេតិ៍ទី១៤ឆ្លងកាត់ស្ទឹងសង្កែនិងសាលាបឋមសិក្សាស្វាយព្រៃនិងអនុវិទ្យាល័យ កន្ទឺ១
ថ្ងៃចេញផ្សាយ: 2020-08-20 05:47:40
ដោយ: អង្គភាពគេហទំព័រmondaydailynews

(បាត់ដំបង)៖ថ្ងៃពុធ ១កើត ខែ ភទ្របទ ឆ្នាំជូត ត្រូវនឹងថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២០ នៅក្នុងភូមិសសរពក ឃុំ កន្ទឺ១ ស្រុកបាណន់ ខេត្ត បាត់ដំបង។បានរៀបចំពិធីសម្ពោធ ដាក់អោយប្រើប្រាស់ស្ពាន ដែក បេឡេតិ៍ ១ខ្សែប្រវែង ១២៦ម៉ែត្រនិងអគារសិក្សាចំនួន ២ខ្នង នៅក្នុង សាលាបឋមសិក្សាស្វាយព្រៃនិងអនុវិទ្យាល័យ កន្ទឺ១ ក្រោម អធិបតីតភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អមដំណើរ

ដោយ ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ផងដែរថា:កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០២០ សម្តេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមកាងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន

ខេត្តបាត់ដំបង ព្រមទាំង  អាជ្ញាធរមូលដ្ឋាន បានចជួប ប្រជាពលរដ្ឋ និងពិនិត្យភូមិសាស្ត្រ សម្រេចសាងសង់ ស្ពានដែក បេឡេតិ៍  ប្រវែង ១២៦ម៉ែត្រ ឆ្លើយតប ទៅនឹងសំណើ ប្រជាពលរដ្ឋដែល សម្តេច ក្រឡាហោមបានសន្យា នាកំឡុងពេល វឆ្នោត ឃុំប្រឹក្សា ឃុំសង្កាត់ កន្លងទៅ ស្ថិតនៅចំណុច ចង្អូរថ្ម ភូមិសសរពក និងភូមិ ធ្នង់ឃុំ កន្ទឺ១ ស្រុក បាណន់

នាពេលកន្លងមក។


ហើយនៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ ស្ពានដែក បេឡេតិ៍ ចំណុច ចង្អូរថ្ម ចាប់ផ្តើមកសាងឡើងរហូត ដល់ថ្ងៃទី១ខែសីហាឆ្នាំ២០២០ត្រូវបានស្ថាបនា រួចរាល់ រួចជាស្ថាពរនិងរៀបចំដាក់សម្ពោធ អោយប្រើប្រាស់ជាផ្លូវការ។

ស្ពានដែកបេឡេតិ៍ នេះមានទទឹង៤,២០ម៉ែត្រនិងបណ្តោយ១២៦ម៉ែត្រ ដែលអាចផ្ទុកទម្ងន់

ឆ្លងកាត់បាន១៥តោន ស្ពាននេះមានសសរបេតុងចំនួន៨ចន្លោះដែលបំរុងទុកនៅពេលមានតម្រូវការផ្លាស់ប្តូរពីការក្រាលដែកបេឡេតិ៍មកក្រាលជាបេតុងវិញ។នៅថ្ងៃខាងមុខ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់ សម្តេច ក្រឡាហោម ដោយមានការចូលរួមពីក្រុមកាងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ព្រមទាំង  អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចំណាយទឹកប្រាក់សាងសង់ចំនួន២៧៧,៣០០ដុល្លា អាមេរិក

(ពីរយចិតសិបប្រាំពីរពាន់បីរយគត់)ដោយពុំទាន់គិតពីស្ពានដែកដែលឧបត្ថមដោយឯកឧត្តមស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី និងជា  រដ្ឋមន្ត្រីក្រសួង

សាធារណការនិហដឹកជញ្ជូន។

ក្នុងឱកាសនោះដែរសម្តេចក៏បានប្រកាសបើកអោយប្រើប្រាស់សាលាអនុវិទ្យាល័យកន្ទឺ១ចំនួន២ខ្នងស្មើនឹ១១បន្ទប់ដើម្បីអោយសុស្សានុសិស្សបានចូលរៀនសូត្រផងដែរ។