ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
សមត្ថកិច្ចចុះបង្រ្កាប គ្រឿងញៀន បាន០២ករណី ផ្សេងគ្នានិង ឃាត់មុខជនសង្ស័យបាន ០៩នាក់ រួមជាមួយវត្ថុ តាងមួយចំនួន
ថ្ងៃចេញផ្សាយ: 2020-08-18 04:29:01
ដោយ: អង្គភាពគេហទំព័រmondaydailynews

(ខេត្តកំពង់ស្ពឺ)៖ កម្លាំងនគរបាល ប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាននគរ បាលស្រុកឧដុង្គ ក្រោមការដឹកនាំ ដោយលោក វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល ស្រុកសហការជាមួយ កំលាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវ និងចុះបង្ក្រាបបាន ករណីគ្រឿងញៀន២ ផ្សេងគ្នាកាលពីរសៀល ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២០វេលាម៉ោង ១៦និង៣០នាទីក្នុង ភូមិសាស្ត្រឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។



សមត្ថកិច្ចនិច្ចបានប្រាប់ អោយដឹងថាករណីទី១ នៅចំណុចផ្ទះរបស់ឈ្មោះ ស៊ុន រិទ្ធភេទប្រុស អាយុ៤១ឆ្នាំ ស្ថិតនៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ជាក់ស្តែងសមត្ថកិច្ច ឃាត់មុខសញ្ញា សង្ស័យចំនួន០៥នាក់ ទី១ឈ្មោះ ស៊ុន រិទ្ធ ជាម្ចាស់ទីតាំង ខាងលើ ទី២ឈ្មោះ ឃី សុភ័ស្ស ភេទប្រុស អាយុ២២ឆ្នាំ ទី៣ឈ្មោះ ខេង សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្កស្នួល ខេត្តកណ្តាល ទី៤ឈ្មោះ វ៉ាត ទី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៥ឈ្មោះ ណាត ណាង ភេទប្រុស អាយ២៥ឆ្នាំរស់នៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។


ករណីខាងលើនេះ សមត្ថកិច្ចធ្វើការ ឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ១៧កញ្ចប់ (១៦តូច០១មធ្យម) ទូរស័ព្ទដៃចំនួន០៩គ្រឿង ថង់សំរាប់ច្រកគ្រឿង ញៀនមួយចំនួន និងឧបករណ៍ កែច្នៃសំរាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ 


ករណី២ នៅថ្ងៃខៃឆ្នាំដដែល វេលាម៉ោង១៧និង ០០នាទី នៅចំនុចផ្ទះ របស់ឈ្មោះ នី ស្រីពៅ ភេទស្រី អាយុ២០ឆ្នាំ ស្ថិតនៅភូមិរាំងទេ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ បន្តឃាត់មុខសញ្ញា សង្ស័យចំនួន០៤នាក់ទី១ឈ្មោះ នី ស្រីពៅ ជាម្ចាស់ទីតាំងខាងលើ ទី២ឈ្មោះ ម៉ន គង់ ភេទប្រុស អាយុ២៨ឆ្នាំជាប្តី ទី៣ឈ្មោះ ផល សុជា ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិរូង ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទី៤ឈ្មោះ ធុក ប៉ង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកឧដុង្គ ជាក់ស្ដែងធ្វើការ ឆែកឆេររក ឃើញម្សៅក្រាម ពណ៌សសង្ស័យ ជាគ្រឿងញៀន ចំនួន០៩កញ្ចប់តូច , ទូរស័ព្ទដៃ០៣គ្រឿង និងឧបករណ៍កែច្នៃសំរាប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។


បច្ចុប្បន្នមុខសញ្ញា ជនសង្ស័យពាក់ព័ន្ធ ករណីជួញដូរ រក្សាទុកសារធាតុញៀន និងផ្ដល់ទីតាំងឱ្យ ប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ជំនាញបានកសាង សំណុំរឿង បញ្ជូនទៅកាន់ អយ្យការ អមសាលា ដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការ តាមនីតិវិធីបន្ដ ៕