ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
កាស៊ីណូ"សុខគឹមម៉េង" នៅច្រកទ្វារព្រំដែន តន់ហន់ បើកលេងល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី យ៉ាងពេញពេញបន្ទុក
ថ្ងៃចេញផ្សាយ: 2020-08-18 04:07:28
ដោយ: អង្គភាពគេហទំព័រmondaydailynews

កាស៊ីណូ"សុខគឹមម៉េង" នៅច្រកទ្វារព្រំដែន តន់ហន់ បើកលេងល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី  យ៉ាងពេញពេញបន្ទុក

(ខេត្តកំពត)៖ កាស៊ីណូសុខគឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងបើកលេងល្បែង ភ្នាល់បញ្ជល់មាន់ អាប៉ោង និងយូគី យ៉ាងពេញបន្ទុក ហាក់ពុំខ្លាចការ ចម្លងជំងឺកូវីដ១៩ ហើយការបើក ក្លឹបល្បែងនេះដូច ជាផ្គើននឹងសេចក្តី ណែនាំរបស់ក្រសួង សុខាភិបា លផងដែរ។


ចំណែករថយន្តអ្នក ញៀនល្បែងវិញ ត្រូវចតតម្រៀបគ្នា ពាសពេញចិញ្ចើមផ្លូវ ដោយគ្មានសណ្តាប់ធ្នាប់។

តាមប្រភពពីមន្ត្រីរាជការ ម្នាក់បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃ មុនកាស៊ីណូ"សុខគឹមម៉េង" បានផ្អាកមិន ដំណើរការមួយរយៈខ្លី ដោយសារមាន ស្ថាប័នពាក់ព័ន្ធ ចុះទៅត្រួតពិនិត្យ ដើម្បីផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ១៩នៅតាម សហគមន៍ ប៉ុន្តែផ្អាកមិនទាន់បាន មួយដង្ហើមចង្រិតផងស្រាប់តែ បើកលេងវិញ យ៉ាងកក្រើក ថែមទាំងមាន មនុស្សសំរុកទៅលេង ភ្នាល់ដាក់លុយដូច ទឹកបាក់ទំនប់។


ចំពោះការបើកល្បែង ជល់មាន់ អាប៉ោង យូគី ដែលមានមនុស្ស ច្រើនសន្ធឹកសន្ធាប់ ក្នុងកាស៊ីណូ (សុខគឹមម៉េង) បែបនេះ មហាជនបាននឹង កំពុងព្រួយបារម្ភនូវ កត្តាចម្លងជំងឺកូវីដ១៩ ព្រោះចំណុចដែលបើក ល្បែងស៊ីសង អបាយមុខនេះ ស្ថិតជាប់ព្រំដែន ប្រទេសវៀតណាម។


ទាក់ទិននឹងការ បើកល្បែង ស៊ីសង ជល់មាន់ អាប៉ោង យូគី ដ៏ពេញបន្ទុកខាងលើ មហាជនសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធ  មេត្តាចាត់វិធានការ ឲ្យបានហ្មត់ចត់បំផុត ដើម្បីជួយទប់ ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ នៅក្នុងសហគមន៍ មួយដែលស្ថិត ជាប់ខ្សែបន្ទាត់ព្រំដែន៕