ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ស្រុក ស្វាយចេក ខេត្ត បន្ទាយមានជ័យ អំណោយ មនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន២០ គ្រួសារ !!!
ថ្ងៃចេញផ្សាយ: 2020-08-17 05:48:52
ដោយ: អង្គភាពគេហទំព័រmondaydailynews

ខេត្តបន្ទាយមានជ័យ៖នា ថ្ងៃអាទិត្យ ១២ រោច ខែស្រាពណ៍ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ១៦.០៨.២០២០ លោក សិទ្ធិ  ឡោះ  ប្រធានក្រុមការងារចុះជួយ ឃុំស្លក្រាម ជំនួសមុខ

 ឯកឧត្តម អាត់  ខែម ប្រធានក្រុមការងារចុះជួយស្រុកស្វាយចេករួមទាំងក្រុមការងារថ្នាក់ស្រុក .ឃុំ . ភូមិ អញ្ជើញ

ជួបសំណេះសំណាល និងសួរសុខទក្ខ ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃចំនួន ២០ គ្រួសារ ដែរ

រស់នៅ ភូមិ គោកអំពិល ឃុំស្លក្រាម ស្រុក ស្វាយចេក និងបាន ពាំនាំនូវការសួរសុខទុក្ខ  នឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ខមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ  និងបានយកគ្រឿង ឧបភោកបរិគោគ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន  ចែកជូនដល់ប្រជាពលរដ្ឋ ទាំង ២០ គ្រួសារ ក្នុង ០១គ្រួសារទទួលបាន នូវ  

         ១ អង្ករ           ១ការ៉ុង 

         ២ ទឹកស៊ីអ៉ីវ     ១យួរ

          ៣ ទឹកត្រី        ១យួរ 

          ៤  មី              ១កេស 

          ៥  បីចេង         ១ថង់ 

          ៦  សារ៉ុង          ១

           និង ថវិកាចំនួន ២០០០០រៀល  (ពីមុឺនរៀល)។

លោកសិទ្ធិឡោះ បានបញ្ជាក់ផងដែរថា អំណោយទាំងនេះ

ថ្វីដ្បិតតែមានចំនួនតិចតួច មិនគ្រប់តាមតម្រូវការ របស់ 

ពុកម៉ែ បងប្អូនក៏ពិតមេន តែវាអាចជួយសម្រួលនូវការលំបាក

បានមួយគ្រាផងដែរ៕