ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ស្នងការនគរបាលខេត្តកែប ដឹកនាំប្រជុំពង្រឹងផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងចុះសួរសុខទុក្ខកងកម្លាំងប្រចាំការតាមបណ្តាកោះក្នុងខេត្ត
ថ្ងៃចេញផ្សាយ: 2020-08-16 08:45:45
ដោយ: អង្គភាពគេហទំព័រmondaydailynews

ខេត្តកែប៖ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ព្រឹកថ្ងៃទី16 សីហា 2020 បានដឹកនាំប្រជុំគណៈស្នងការ ដើម្បីពង្រឹងកម្លាំងប្រចាំការ ប្រចាំបញ្ជា និងកម្លាំងតាមបណ្តាគោលដៅដែលបានដាក់ចេញតាមផែនការ ដើម្បីទ្រោលសភាពការណ៍សន្តិសុខ សុវត្ថិភាព ឱ្យបានដាច់ខាតជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកកំសាន្តតាមរមនីយដ្ឋានក្នុងខេត្ត ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្តីពីការអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងាររយះពេល5ថ្ងៃ សងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកស្នងការ និងលោកស្រី ព្រមទាំងសហការី បន្តចុះពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនបងប្អូនមន្ត្រីនគរបាលប៉ុស្តិ៍ ប្រចាំការនៅរមណីយដ្ឋានកោះចំនួន2 (កោះពោធិ៍ប៉ុស្តិ៍ប្រចាំការ ការពារព្រំដែនទឹក និងកោះទន្សាយ ប៉ុស្តិ៍ប្រចាំនគរបាលខេត្ត) ក្រុង/ខេត្តកែប ដោយប៉ុស្តិ៍នីមួយៗទទួលបាន អង្ករ1បាវ(50kg),មី2កេះ,ត្រីខ2យួរ,ទឹកស៊ីអុីវ2យួរ,ទឹកសុទ្ធ1កេះ និងថវិកាចំនួន 20ម៉ឺនរៀលផងដែរ៕