ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
គ្រសារងាយរងគ្រោះនិងខ្វះខាតចំនួន៣០គ្រួសារទទួលអំណោយដ៍ថ្លៃថ្លារបល់លោកជំទាវម៉ែន​ ភក្តី ហុកឡង់ឌី
ថ្ងៃចេញផ្សាយ: 2020-08-15 04:56:49
ដោយ: អង្គភាពគេហទំព័រmondaydailynews

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២០វេលាម៉ោង៨និង០០នាទី លោកអន គឹមសាន តំណាឲ្យលោកជំទាវម៉ែន  ភក្តី ហុកឡង់ឌី តាមរយះលោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការ៨៩១និងលោកអនុសេនីយ៍ឯកសែម សារឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨៩១បាននាំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ម៉ែន ភក្តី ហុកឡងឌី ព្រមទាំងបុត្រាបុត្រីដើម្បីចែកជូនបងប្អូនងាយរងគ្រោះ ខ្វះខាតចំនួន៣០គ្រួសារ ស្ថិតនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ក្បាលស្ពាន ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។


ដោយមានការអញ្ចេីញចូលរួមលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតរួមនិងបងប្អូនប្រជាពលរដ្ឋជាច្រេីនរូបផងដែរ។ពិធីចែកអំណោយនេះក្នុងមួយគ្រួសារទទួលបាន៖១.អង្ករ ៣០គីឡូក្រាម ២.ទឹកត្រី១យូរ ៣.ទឹកសីុអុីវ១យូរ ៤.សាប៊ូ១ដុំ  ៥.កន្សែងពោះគោ១ ៦.សៀង១កែវ ៧.សារ៉ុង១ ៨.មី១កេះតូច ៩.ថវិកា ចំនួន២មឺុនរៀល។


នាឱកាសនោះដែរលោកលោកអន គឹមសាននឹងលោកលោកវរសេនីយ៍ឯកហាំ វណ្ណ: មេបញ្ជាការ៨៩១ និងលោកអនុសេនីយ៍ឯកសែម សារឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៨៩១ក៍បាននាំពាក្យសម្ដីរបស់លោកជំទាវម៉ែន  ភក្តី ហុកឡង់ឌី ផ្ដាំផ្ញេីរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ទាំងអស់គ្នាតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលដោយលាងដៃនឹងសាប៊ូ ជែល អាកុល .ល.ឲ្យបានញឹកញាប់៕