ថ្ងៃនេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកក្នុង២១៦ ប្រទេស គឺបានកើនឡើងដល់ 15,581,009 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 635,173 នាក់។ រីឯប្រទេសកម្ពុជាយើងវិញអ្នកឆ្លងមេរោគកូវីដ-១៩ គឺបានកើនដល់ 225 នាក់ អ្នកព្យាបាលជាមានចំនួន143 នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន 82 នាក់។ ប្រទេសយើងគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីដូច្នេះហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន!ខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុលហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត។សូមជូនពរបងប្អូនសុខសប្បាយ និងចៀសផុតពីជំងឺកូវីដ-១៩ នៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស៕
វីដេអូ
ព័ត៌មានសំខាន់ៗ
ប្រមុខរាជរដ្ឋាភិបាលស្រាយចម្ងល់ពលរដ្ឋមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិបន្ត
ថ្នាក់ដឹកនាំខេត្តកំពត នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូបន្ត
សម្តេចហ៊ុនសែន៖ សូមបងប្អូនប្រជាពលរដ្ឋថែ រក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩បន្ត
ចំនួនអ្នកទស្សនា