ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ថ្នាក់ដឹកនាំ​ខេត្តកំពត នាំយកទេយ្យ​ទាន គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះ​សង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ​ស្រុកទឹកឈូ
ថ្ងៃចេញផ្សាយ: 2020-07-26 03:18:24
ដោយ: សហការី

ខេត្តកំពត៖ ឯកឧត្តម​ បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធាន​គណៈកម្មាទី​១០ នៃរដ្ឋសភាជាតិ អម​ដំណើរដោយឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត​និង​លោក​ជំទាវ ឯកឧត្តម ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ និងលោកជំទាវ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០​ បាន​អញ្ជើ​ញ​នាំយកទេយ្យទាន គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យ ទៅវេរប្រគេនដល់​ព្រះសង្ឈ ដែលគង់​ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ សមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​ ឯកឧត្តម​លោក​ជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត លោកអភិបាលក្រុងកំពត​ ស្រុកទឹកឈូ​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបផងដែរថា ពិធីបុណ្យចូលព្រះវស្សាដែលមានរ​យៈពេលបីខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូត​ដល់ថ្ងៃ១៥កើត ខែអស្សុជ។ចូលព្រះវស្សាគឺជាព្រះវិន័យ​ដែលព្រះ​សម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បី​ឲ្យព្រះសង្ឃសាវ័កប្រតិបត្តិ ដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម ដើម្បីសិក្សា​ព្រះធម៌វិ​ន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ជាការទ្រទ្រង់ដល់​ព្រះសង្ឃនៅក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធប​រិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជាៈអង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ ស្លាដក និងគ្រឿង​សម្ភារៈដ៏ទៃទៀត ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម។

ទេយ្យវត្ថុ​ និងសម្ភារៈដែលបានប្រគេនសម្រាប់ព្រះសង្ឃ រួមមានៈ សៀវភៅសិក្សាភាសាថៃ​ដោយ​ខ្លួន​ឯងចំនួន២០០​ក្បាល,សៀវភៅ៣​ប្រធានសិក្សាភាសាអ​ង់គ្លេសដោយខ្លួន​ឯងចំនួន​២០០​ក្បាល​,ត្រៃល្អ២៥ត្រៃ១៦៨ ,យ៉ាអ៊ួរ២កេះ,កូកាកូឡា១កេះ, ទឹកដោះគោបឺត២២កេះ,ទឹកដោះគោខាប់៧កេះ ,IZE ៨កេះ,វ៉ើក៥កេះ ,អង្ករ២តោន ,ត្រីខ៥កេះធំ ,មីម៉ាម៉ា២០កេះ ,ទឹកត្រី២០យួរ ,ទឹកស៊ីអ៊ីវ២០យួរ ,ទឹកសុទ្ធ២០កេះ ,តែ២០កញ្ជប់ ,ស្ករស២០គីឡូ ប្រគេនបច្ច័យភិក្ខុសង្ឃចំនួន២៥អង្គ ក្នុងមួយអង្គ ១០​ម៉ឺនរៀល ភិក្ខុសាមណសិស្សចំនួន១៦៨អង្គ ក្នុងមួយអង្គ៥ម៉ឺនរៀល និងយាយជីក្នុងវត្តជុំគ្រៀល ២០នាក់ម្នាក់ៗ ៥ម៉ឺនរៀល សរុបថវិកាអស់​ជាង១០លានរៀល៕