ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ខេត្តបន្ទាយមានជ័យ​ដាក់ឱ្យ​ដំណើរការ​ផ្សារ​ សហគមន៍​ផលិតផល​ខ្មែរ​និង​វិថី​ម្ហូបអាហារ
ថ្ងៃចេញផ្សាយ: 2020-07-25 05:59:39
ដោយ: សម្បត្តិ

បន្ទាយមានជ័យ​៖ ​រដ្ឋបាលខេត្ត​,​មន្ទីរជំនាញ​,​និង​សហគមន៍​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ​និង​វិថី​ម្ហូបអាហារ​ខេត្តបន្ទាយមានជ័យ​។​នៅ​សួន​មានជ័យ​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​កាលពី​ល្ងាច​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​ក្រោម​វត្តមាន​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​,​លោក​ខេង​ស៊ុម​,​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។​

​លោក​ប៊ុ​ក​ឡយ​ជី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​៖​ផ្សារ​សហគមន៍​ផលិតផល​ខ្មែរ​ភូមិ​មួយ​ផលិតផល​មួយ​នេះ​ជា​ឱកាស​ជម្រុញ​ផលិតកម្ម​កសិកម្ម​សិប្ប​កម្ម​ក្នុងស្រុក​ហើយ​បង្កើត​ការងារ​និង​ជីវភាព​ពលរដ្ឋ​ឡើងវិញ​ក្នុងអំឡុង​ការលំបាក​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

ការបង្កើត​នេះ​ស្របតាម​អនុសាសន៍​លោក​ឧបនាយករដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​និង​ការចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត​។​ផ្សារ​នេះ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​ហើយ​បាន​រួចរាល់​នៅពេលនេះ​ដែល​គាំទ្រ​ថវិកា​ពី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចំនួន​២​ម៉ឺន​ដុល្លារ ។​

ផ្សារ​រ​មាន​ទំហំ​៣០​ម​គុណ​២០​ម ដែលមាន​តូប​៥២ ។​កសិករ​អាជីវ​ករស​ហគ​មន៍​នានា​បាន​ចុះឈ្មោះ​ចុ​លលក់​មាន​បន្លែ​ផ្លែឈើ​មាន់​ស្រែ​ទា​ត្រី​ទឹកឃ្មុំ​ទឹក​ផ្លែឈើ​ម្ហូបអាហារ សាប៊ូ ប្រេងកូឡា សូត្រ ជាដើម ។

​សហគមន៍​មាន​សមាជិក​របស់​គម្រោង​ជម្រុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS : Accelerating Inclusive Market for Smallholders)​ដែល​គា​ទ្រ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ,IFAD , កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​។

​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE), អ្គ​ការ​WorldVision,​កម្មវិធី​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​បឹង​ទន្លេសាប​(TSSD8),​គម្រោង​ភូមិ​១​ផលិតផល​(OVOP)​ជាដើម​បាន​នាំ​ផលិតផល​ខ្លួន​មក​លក់ដូរ​។​ផ្សារ​នេះ​បើក​តែ​៣​ថ្ងៃ​ចុង​សប្តាហ៍ (​ថ្ងៃ​សុក្រ​សៅរ៍​អាទិត្យ​) ។​

​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា​៖​បំណង​នៃ​ការបង្កើត​ផ្សារ​នេះ​គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យើង​ងាក​មក​គាំទ្រ​និង​ប្រើប្រាស​ផលិតផល​ក្នុងស្រុក​ដែលជា​ស្នាដៃ​កូន​ខ្មែរ​។​និង​ផ្តល់ឱកាស​ឱ្យ​អាជីវករ​ពាណិជ្ជករ​អ្នក​ផលិត​និង​អ្នកប្រើប្រាស់​ជួប​និង​ស្វែងយល់​ពីគ្នា​ជុំវិញ​ការលក់​ទិញ​ផលិតផល​ក្នុងស្រុក​។​
​លោក​អ៊ុ​រាត្រី​បន្តថា​៖​ផ្សារ​នេះ​មិនមែនជា​កម្មសិទ្ធិ​នរណា​មួយ​ដាច់​មុខ​ឡើយ​តែ​ជា​របស់​សហគមន៍​ចងក្រង​គ្នា​នាំ​ផលិតផល​មក​លក់ដូរ​។​លោក​បាន​បន្ថែមទៀតថា​នាឱកាស​នេះដែរ​រដ្ឋបាលខេត្ត​និង​មន្ទីរ​ពាណិជ្ជក​ន្ម​ក៏​ដូច​ជំនាញ​ពាក់ព័ន្ធ​ក៏​សម្ពោធ​បើក​អោយ​ដំណើរការ​នូវ​”​វិថី​ម្ហូបអាហារ​”​ដែល​រៀបចំ​ឱ្យ​អាជីវករ​ពលរដ្ឋ​លក់ដូរ​ម្ហូប​អហារ​ចំណីចំណុក​លើ​ខឿន​សួ​ម​មានជ័យ​ជ្រុង​ខាងកើត​និង​ខាងត្បូង​។​ហេតុនេះ​នាពេល​តទៅ​វិថី​នៃ​ជ្រុង​ទាំង​២​នាពេល​រាត្រី​នឹង​បិទ​ចរាចរណ៍​យានយន្ត​គឺ​ទុក​តែ​ថ្មើរជើង​ប៉ុណ្ណោះ ៕​