ថ្ងៃទី27 ខែ10 ឆ្នាំ2020
ទំនាក់ទំនង +855 15 60 61 21 / ភូមិលូ សង្កាត់ស្វាយប៉ាក់ ក្រុងភ្នំពេញ!
ប្រមុខ​រាជរដ្ឋាភិបាល​ស្រាយ​ចម្ងល់​ពលរដ្ឋ​មួយចំនួន​ចង់ដឹង​អំពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​
ថ្ងៃចេញផ្សាយ: 2020-07-24 08:25:22
ដោយ: សម្បត្តិ

ភ្នំពេញ​៖ ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ស្រាយ​ចម្ងល់​រឿង​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ចង់ដឹង​អំពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​។​

តា​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​បាន​លើកឡើងថា​៖”​មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​បងប្អូន​យើង​មួយចំនួន​ចង់ដឹង​អំពី​មាស​ដែលជា​ទុនបម្រុង​របស់​ជាតិ​”​។​សម្តេច​បាន​បន្តថា​”​ការចង់​ដឹងរ​បស់បង​ប្អូន​មួយចំនួនធំ​មាន​ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ​។

​តែ​នៅមាន​ជន​អាក្រក់​មួយចំនួន​តូច បាន​នឹង​កំពុង​ប្រើប្រាស់​ការបាត់បង់​ដំណឹង​អំពី​មាស ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល ថា​ចង់​បន្លំ​យក​មាស​ក្នុងពេល​មាន​ជំងឺឆ្លង​កូ​វីដ​១៩​។​ព្រោះ​មិនដែល​ឮ​លោក​ហ៊ុនសែន​និយាយ​ពី​មាស​នេះ​ទៀត​ទេ​”​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​”​ដើម្បី​ច្បាស់​ពី​មាស​សូម​មើល​ការពន្យល់​របស់​ធនាគា​រ​ជាតិ​កម្ពុជា​នោះ​បងប្អូន​ប្រាកដជា​យល់​និង​អបអរសាទរ​ជាមួយ​ទុនបម្រុង​របស់​ជាតិ​យើង​ដែល​កើន​ឡើងជា​លំដាប់​”​។​ជាមួយគ្នានេះ​សម្តេច​បាន​រំលឹកថា​”​ប្រហែល​មួយឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ប្រកាសថា​មាស​របស់​យើង​មាន​៣០​តោន​។​តែ​តាម​តួលេខ​ថ្មី​នេះ​មាស​របស់​យើង​មាន​ដល់​៣៦,៥​តោន​។​នេះ​មិនមែនជា​មាយា​ទ​ស្រីកញ្ជើធ្លុះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ចជាតិ​នោះទេ​”​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​សេចក្តីបញ្ជាក់​របស់​ធនា​គារ​ជាតិ​កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា​មាស​ទាំង​៣៦,៥​តោន​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​រក្សាទុក​នោះ​រួមមាន​៖​មាស​ដែលជា​កេរ​មរតក​តាំង​ពីមុន​សម័យ​សង្គ្រាម មាន​ចំនួន​១២,៤​តោន ដែល​កំពុង​រក្សាទុក​នៅ​ប្រទេស​ស្វី​ស​, មាស​ចំនួន​១៤,១​តោន​កំពុង​វិនិយោគ​នៅ​ធនាគារកណ្តាល​អង់គ្លេស​និង​មាស​ចំនួន​១០​តោន​ត្រូវបាន​រក្សាទុក​នៅ​កម្ពុជា​៕