អគ្គស្នងការ​នគរបាល​ជាតិ​ លើកទឹកចិត្ត​មន្ត្រី​ចូល​រៀន​នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​កម្ពុជា​

កំពង់ចាម​ ៖​ មន្ត្រី​នគរបាល​៣​រូប​ ដែល​អង្គភាព​ ចាត់តាំង​ឲ្យ​ទៅ​សិក្សា​ “​វគ្គ​បំប៉ន​ជំនាញ​គ្រប់គ្រង​មុខសញ្ញា​ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​”​ ជា​ រយ​:​ពេល​២​ខែ​ នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​កម្ពុជា​ ត្រូវ​ បាន​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ លើក​ទឹក​ ចិត្ត​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់​ ៤០​ម៉ឺន​រៀល​ ។​

​នៅ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់​ឱ្យ​លោក​វរសេនីយ៍ឯក​ ថា​ញ់​ សុខ​វុន​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​ជួប​សំណេះសំណាល​ និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវ​ថវិកា​មួយ​ចំនួន​ជូន​ដល់​ មន្ត្រី​ក្រោម​ឱវាទ​ចំនួន​០៣​នាក់​ ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​ (​សរុប​ថវិកា​អស់​ចំនួន​ ១២០​ម៉ឺន​រៀល​)​ ដែល​ត្រូវ​បាន​អង្គភាព​ ចាត់តាំង​ឱ្យទៅ​ចូលរួម​សិក្សា​ “​វគ្គ​បំប៉ន​ជំនាញ​គ្រប់គ្រង​មុខសញ្ញា​ និង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​”​ នៅ​សាលា​បណ្ឌិតសភា​នគរបាល​ជាតិ​កម្ពុជា​ រយ​:​ពេល​២​ខែ​៕

ដោយលោក សំ ដេដេតនិពន្ធយក

គេហទំព័រ MondayDailyNews

www.mondaydailynewscom