បែកធ្លាយលោកមន្ត្រីអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ ម្នាក់ឈ្មោះប៉ែនសុភា យកចំណីផ្លូវជួយឲ្យពលរដ្ឋម្នាកដាក់ឆ័ត្រលក់ដូរដោយកំណត់ឲ្យបង់ប្រាក់ ក្នុងមួយខែ បួនម៉ឺនបាត.!!

ខេត្តឧត្ដរមានជ័យ÷លោកអនុសេនីយ៍ឯក​ ប៉ែន.សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍​ ប្រចាំនៅច្រកទ្វាអន្តរជាតិអូរស្មាច់ បានប្រើឈ្មោះថ្នាក់លើអង្គភាពអន្តោប្រវេសន៍ និងអំណាចរបស់ខ្លួន យកដីចំណីផ្លូវរបស់រដ្ឋជាប់របងព្រដែនច្រកចេញចូលកម្ពុជា ថៃ​ ជួលអោយពលរដ្ឋលក់ដូរក្រោមឆ័ត្រក្នុងមួយខែបួនម៉ឺនបាតក្នុងមួយនាក់ស្មើរនិងជិត(១៥០០$)​មួយពាន់ប្រាំរយដុល្លា។

នៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៩​ នេះមានការសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តរជាតិអូរស្មាច់ ព្រំដែនកម្ពុជា ថៃ​ សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។មកថា÷ ប្រជាពលរដ្ឋដែលលក់ដូរភេសជ្ជ:ស្រាបៀរបារី នៅក្រោមឆត្រ័ជាប់របងព្រំដែនកម្ពុជា ថៃ​ន ម្នាក់ត្រូវមន្រ្ដីនគរបាលអន្តោប្រវេសន៍​ពាក់សក្ក័បី ឈ្មោះប៉ែន សុភា តម្រូវនិងបង្ខំអោយពួកគាត់បង់ប្រាក់ក្នុងមួយខែបួនម៉ឺនបាតស្មើរនិងជិតមួយពាន់ប្រាំរយដុល្លា ទើបអាចលក់បន្តរបាន។

ប្រជាពលរដ្ឋពីរូបជាអ្នកលក់ដូរក្រោមឆត្រ័នៅលើដីចំណីផ្លូវរបស់រដ្ឋជាប់របងព្រំដែនកម្ពុជាថៃ​ ច្រកទ្វាអន្តរជាតិអូរស្មាច់​ ឈ្មោះ​ អឿសូវៀត ភេទប្រុសអាយុ៣៩ឆ្នាំ និងឈ្មោះ ហោស្រីវិច ភេទស្រី រស់នៅសង្កាត់អូស្មាច់​ ក្រុងសំរោង​ខេត្តឧត្ដរមានជ័យ បានអោយដឹងថា ពួកគាត់បានលក់ដូរនៅជាប់របងព្រំដែន​ អស់រយះពេលបីឆ្នាំមកហើយ ដែលបានជួលកន្លែងលក់ និងបង់ប្រាក់ក្នុងម្នាក់បួនម៉ឺនបាតក្នុងមួយខែអោយទៅមន្រ្ដីនគរបាលអន្តោប្រវេសន៍ម្នាក់​ឈ្មោះ​ប៉ែន​ សុភា​ ដែលមានអន្តរស័ក្កពាក់ស័កបី។

ដោយមានការបង់ប្រាក់ទុកជាមុនក្នុងរយះពេលបីខែបង់ម្ដងក្នុងមួយខែ បួនម៉ឺនបាត(៤០០០០បាត)ស្មើរនិងជិតមួយពាន់ប្រាំរយដុល្លា(១៥០០$) បង់ម្ដងៗអស់១២ម៉ឺនបាតក្នុងម្នាក់ស្រាប់តែ​ លោកប៉ែន សុភា​ អាងបុណ្យសក្ក័និងអំណាច​ គ្មានហេតុផល ដោយអោយពួកគាត់បង់ប្រាក់អោយមុនខែរហូតរយះពេលបីខែអោយបង់ម្ដង នៅសុខៗ  មកអោយពួកគាត់ឈប់លក់ដូរហើយអោយរើអីវ៉ាន់ចេញភ្លាមៗនៅថ្ងៃទី១កក្កដាឆ្នាំ២០១៩នេះ​ ដោយគ្មានជូនដំណឹងទុកជាមុន ទាំងអីវ៉ាន់ទិញមកលក់នៅពេញតូប។

ពលរដ្ឋ​ខាងលើបានបន្តរថា​លោកប៉ែន​ សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍អាងខ្លួនមានអំណាច បានទៅគំរាមកំហែង មកលើពួកគាត់គ្រប់បែបយ៉ាងនិងបានរំលោភលើពាក្យសន្យាថាបើឈប់អោយពួកគាត់លក់ដូរនៅកន្លែងនោះបន្តរទៀត។
ហើយក៍មិនបានជូនដំណឹងមុនកាលពីពួកគាត់លក់ដំបូងលោកប៉ែន សុភា​ សន្យាថាបើឈប់អោយលក់និងជូនដំណឹងដល់ពួកគាត់រយះពេលបីខែ​មុន តែលោក ប៉ែន  សុភា បែជាអោយពួកគាត់រើចេញភ្លាមៗ តើអីវ៉ាន់ដែលគាត់បានទិញយកមកលក់ខូចខាតអស់ តើនរណា? ជាអ្នកទទួលខុសត្រូវ ពួកគាត់គ្រាន់តែសុំអង្វរ លោកប៉ែន.សុភា សុំលក់បន្តរបីខែទៀតដើម្បីអោយអស់អីវ៉ាន់ដែលពួកគាត់ទិញមករួចហើយនោះ តែលោកប៉ែ សុភា មិនព្រម និងមកគំរាមមកលើពួកគាត់រហូត​និងអោយរើអីវ៉ាន់ចេញនៅថ្ងៃទី១ខែកក្កដានេះជាដាច់ខាត។

ពលរដ្ឋខាងលើបានបញ្ជាក់បន្ថែមថា ចាប់តាំងពីពួកគាត់បានលក់នៅទីនោះអស់រយះពេលបីឆ្នាំមកហើយ លោកសក្ក័បី ប៉ែន​ សុភា​ បានទៅទាមទាគំរាមអោយពួកគាត់ឡើងថ្លៃឈ្នួលរាល់ខែ ដោយគាត់ប្រាប់ថាថ្នាក់លើរបស់លោកជាអ្នកទាឡើងថ្លៃ តែមិនដឹងថ្នាក់លើម្នាក់ណានោះទេ​។

ជុំវិញ​ករណីខាងលើ​នេះលោកវរ:សេនីយ៍ឯក ប៉ែន​ សុភា​ មន្រ្ដីនគរបាលអន្តោប្រវេសន៍​ អូស្មាច់​ បានអោយដឹងថា​ លោកពិតជាបានជួលកន្លែងទីសាធារណ:ខាងលើ​ អោយទៅពលរដ្ឋទាំងពីនាក់នោះអស់រយ:ពេលបីឆ្នាំពិតប្រាកដម៉ែន ក្នុងតំលៃត្រូវរ៉ូវគ្នាដោយលោកមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់ពិតប្រាកដនោះទេ៕

ពីរខ្ញុំភ័ក្រ្ត វុធាចាងហ្វាង

ការផ្សាយគេហទំព័រMondayDailyNews