សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ចាម​

កំពង់ចាម ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​រសៀល​ថ្ងៃ​សុក្រ ១១​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​កំពង់ចាម ។​

​ឯកឧត្តម អ៊ុន ចាន់​ដា ឋានន្តរស័ក្ដិ​ឧ​ត្ត​ម​មន្ដ្រី​ថ្នាក់​លេខ​៥ នៃ​ក្របខ័ណ្ឌ​មន្ដ្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ មកជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៦១៩/៩១៥ ចុះ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ៕

ពីរខ្ញុំភ័ក្រ្ត វុធាចាងហ្វាង

ការផ្សាយគេហទំព័រMondayDailyNews