បង្រ្កាប​មុខសញ្ញា​ជួញ​ ដូរសារធាតុញៀន​ខុសច្បាប់​ ម្នាក់បញ្ជូន​ខ្លួនរួមជាមួយវត្ថុតា​ងទៅកាន់​កា​រិ​យាលយ័ជំនាញ​ប្រឆាំង​គ្រឿងញៀ​ន​ខេត្ត​ចាត់ការ​បន្ដ​!!

កំពង់ស្ពឺ៖យុទ្ធនាការប្រឆាំងគ្រឿងញៀន​ខេត្ត បានបេីក​កិច្ចប្រតិបត្ដិការស្រាវជ្រាវនិង​បង្រ្កាប​មុ​ខសញ្ញា​សង្ស័យ​ម្នាក់​ នៅចំណុចភូមិផ្សារចាស់ ស​ង្កាត់ស្វាយក្រវ៉ាន់ កាលពី​វេលា​ម៉ោង​០៩និង៤០​នា​ទី​​ នាព្រឹកថៃ្ងអាទិត្យ​ ទី០៩​ ខែមិថុនា​ ឆ្នាំ​២០១៩​កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានប​ង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនម្នាក់មានឈ្មោះ រិទ្ធ ភក្ត្រា ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ​ មិនពិតប្រាកដនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំ​ព​ត។

កិច្ច​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​ធ្វើ​ការ​ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២​កញ្ចប់ (១តូច និង ១ធំ)ទូរស័ព្ទដៃ ១ គ្រឿង​, នា​ឡិ​កាដៃ ១ គ្រឿង​និងប្រាក់រៀលចំនួន ៦​ ម៉ឺនរៀល។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​រួមជាមួយ​វត្ថុតាងបាន​បញ្ជូន​ទៅការិ.ជំនាញប្រឆាំងគ្រឿងញៀន​ខេត្ដ​ ដេីម្បី​កសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

ដោយលោកប៉ែន ឡា និពន្ធនាយករង

គេហទំព័រ MondayDilynews