សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់បន្ទាប់ពីបាញ់សម្លាញ់ជនជាតិចិនរុញទម្លាក់ពីលើឡានបង្កការភ្ញាក់ផ្អើល..!!

ខេត្តព្រះសីហនុ៖តាមសេចក្តីរាយការណ៍បានឲ្យដឹងថាបុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីឃាតកម្មមួយដោយឃាតករបាញ់សម្លាប់រួចរញទម្លាក់ចេញពីរថយន្តម៉ាកហាយឡិនឌ័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K- 3970 ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានស្ទាក់ចាប់បានរថយន្តនិងជនសង្ស័យចំនួន០២នាក់នៅចំណុចភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យចំនួន០២រូបនិងរថយន្តមួយគ្រឿងត្រូវបានយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

រាយការណ៍ ដោយលោក ប៉ែន ឡា

និព្ធនាយករង MondayDailyNews

www.mondaydailynews.com