Rashford ដកខ្លួន​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេសសម្រាបើការប្រកួត​ជម្រុះ Euro 2020 ​

បាល់ទាត់ ៖ ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស Marcus Rashford នឹង​ខកខាន​ការប្រកួត​ជម្រុះ Euro 2020 ប្រឆាំងនឹង​សាធារណរដ្ឋ​ឆេ​ក ​និង​ម៉ុង​តេ​ណេ​ហ្គ្រោ ដោយសារតែ​បញ្ហា​របួស​កជើង​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC ។​

​គ្រូបង្វឹក​អង់​គ្លស​លោក Gareth Southgate បាន​និយាយថា កីឡាករ Manchester United រូបនេះ​នឹង​អវត្តមាន​២​ទៅ​៣​ថ្ងៃ​។ លោក​បាន​បន្ថែមថា លោក មិនមាន​បញ្ហា​អ្វី​ទេ​ក្នុងការ​ជ្រើសរើស​កីឡាករ ខណៈ​កីឡាករ Jadon Sancho ឬ Callum Hudson-Odoi ជំនួស​បាន ។​

​លោក Southgate បាន​និយាយថា “​វា​គ្មាន​ការស្ទាក់ស្ទើរ​ទេ ដែល​យើង​នឹង​លេង​ដោយ​គ្មាន​កីឡាករ​នរណាម្នាក់​ដែល​យើង​គិតថា​សមរម្យ​” ។​”​វា​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកដទៃ​។ យើង​មាន​កីឡាករ​ឆ្នើម​ជាច្រើន សម្រាប់​ការប្រកួតប្រជែង​ពិតប្រាកដ​៕