ថ្ងៃទី២២ ខែមីនានេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ឃាត់ខ្លួនមនុស្ស៤១នាក់នៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសសម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៧ករណី ឃាត់ខ្លួនមនុ្ស៤១នាក់ (ស្រី៣នាក់)។ ក្នុងនោះករណីជួញដូរគ្រឿងញៀនឃាត់ខ្លួន៣៤នាក់ និងករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួន៤នាក់។

​ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះរួមមាន ៖ ខេត្តបាត់ដំបង​, កំពង់ចាម​, កណ្តាល​, កោះកុង​, ពោធិ៍សាត់​, សៀមរាប​, ស្វាយរៀង​, រាជធានី​ភ្នំពេញ និង​ព្រៃវែង។ ចំណែកវត្ថុ​តាំង​ដែល​ចាប់​សរុប​ រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៦០,៨៩​ក្រាម និង​៣​កញ្ចប់​តូច៕