ឯកឧត្តម តូច ប៉ូលីវ៉ា៖ អភិបាលនៃគណៈអភិបាលរងខេត្តស្វាយរៀង បានថ្លែងថាសូមបងប្អូនប្រជាពលរដ្ឋកុំជឿពាក្យញុះញ្ញង់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ហើយថ្ងៃ…!

ខេត្តស្វាយរៀង ៖ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលនៃគណៈអភិបាលរងខេត្តស្វាយរៀង បានថ្លែងថាសូមបងប្អូនប្រជាពលរដ្ឋកុំជឿពាក្យញុះញ្ញង់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ហើយថ្ងៃ០៩ វិច្ឆិកាខាងមុខនេះជាថ្ងៃបុណ្យឯករាជ្យជាតិសូមបងប្អូនចូលរួមពិសាអំបុកសាមគ្គីទាំងអស់គ្នា។

ឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីពិគ្រោះនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនិងចែកអំណោយពីគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម
មកចែកជូននិងព្យាបាលឥតគិតថ្លៃនៅឃុំត្នោតស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី ២២ តុលាឆ្នាំ ២០១៩នេះដោយមានប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមប្រមាណជាង៨០០ នាក់និងសិស្សសានុសិស្សពូកែជាប់ចំណាត់ថ្នាក់លេខ ០១ដល់លេខ ៣មានចំនួន១០នាន់ទទួលបានកង់ម្នាក់មួយនិងសម្ភារៈសិក្សាមួយចំនួនទៀត។

ឯកឧត្តមបន្លែងបន្តថាការព្យាបាលនៅថ្ងៃនេះមានចំនួនប្រជាពលរដ្ឋជាង ៣០០នាក់ដែលមកពីគ្រោះនិងព្យាបាលជម្ងីឥតគិតថ្លៃពីគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមមកពីខេត្តឡុងអានដើម្បីចូលរួមចំណែកនិងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំត្នោតស្រុកកំពង់រោទិ៍។

ឯកឧត្តមបានបន្តថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែនតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសតែងតែឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ចុះសួរសុខទុក្ខនឹងរកបញ្ហាប្រឈមនានាដើម្បីដោះស្រាយជូនបងប្អូនឱ្យទាន់ពេលវេលា។

ឯកឧត្តមបានបញ្ជាក់ថា សូមឲ្យបងប្អូនប្រជាពលរដ្ឋកុំជឿតាមពាក្យញុះញង់ដែលមកបំភ្លេចបំផ្លាញសន្តិភាពដែលកម្ររកបានហើយបច្ចុប្បន្នយើងមានសុខសន្តិភាពពេញលេញក្នុងការរស់រានមានជីវិតនិងការអភិវឌ្ឍមានការរីកចម្រើនទូទាំងប្រទេស៕ដោយលោកជា រដ្ឋា