ការិយាល័យភូមិបាលស្រុកអន្លង់វែងឃុបឃិតនិងលោកផ្កាយ២ និងវរសេនីយ៍ឯក​ ក្លែងឯកសារប្លន់យកដីកម្មសិទ្ធពលរដ្ឋ៤គ្រួសារចំនួនដី៥ហិតា

ខេត្តឧត្ដរមានជ័យ៖នៅថ្ងៃទី២១ខែតុលាឆ្នាំ២០១៩មានសេចក្ដីរាយការណ៍ពីស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ មកថា៖លោកស្ដើង​ វ៉ាន់ ណេត ប្រធានការិយាល័យ ភូមិបាល និងលោកគឹមសំណាង អនុប្រធានការិយាល័យភូមិបាល ស្រុកអន្លង់វែង និងលោក​ ផ្កាយ២ អ៊ុក គឹមលី មានតួរនាទីជានាយរងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ និងលោក វរ:សេនីយ៍ទោ យឹម សេន​ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ច្រកទ្វាអន្តរជាតិអូស្មាច់។

បានឃុបឃិតគ្នាជាប្រពន្ធក្លែងឯកសារវាស់វែង ធ្វើលិខិតកាន់កាប់ ជាន់លើបណ្ណកម្មសិទ្ធរំលោភយកដីពលរដ្ឋ៤គ្រួរសារ ចំនួន៥ហិតា សិ្ថតនៅចំណុចជាប់ផ្លូវបារាំង ក្នុងភូមិសាមគ្គីឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

ពលរដ្ឋបានប្ដឹងមន្រ្ដីគ្រប់ល្ពៅទាំង៤នាក់ខាងលើ គោរពជូនអភិបាលស្រុកអន្លង់វែង កាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២១ខែតុលានេះ មិនទាន់បានដោះស្រាយនោះទេ។

ពលរដ្ឋដែលជាជនរងគ្រោះដែលត្រូវក្រុមអ្នកមានអំណាចឃុបឃិតគ្នាប្លន់យកដីរបស់គាត់ខាងលើ​។
សូមអំពាវនាវដល់ថ្នាក់ដឹកនាំរបស់មន្រ្ដីទុច្ចរិតទាំង៤នាក់ ទាំង៤នាក់​ខាងលើ ជួយមើលមន្រ្ដីថ្នាក់ក្រោមឱវាទផងនិងជួយផ្ដល់យុត្ត ធម៌ជូនម្ផចាស់កម្មសិទ្ធវិញផង ទាន?
ជាស់វាងប៉ះពល់ដល់កត្តិយសរបស់អង្គភាពរបស់រដ្ឋ។ពីព្រោះមន្រ្ដីទាំង៤នាក់ខាងកំពុងប្រើអំណាអង្គភាព ប្លន់ទ្រព្យសម្បិត្តរាស្រ្ដហើយ។

អាជ្ញធរម្នាក់បានបញ្ជាក់ថា មន្រ្ដីទាំងបួននាក់ខាងលើពិតជាបានឃុបឃិតគ្នាជាប្រពន្ធ ក្លែងឯកសាររំលោភយកដីកម្មសិទ្ធ របស់ពលរដ្ឋ ពិតប្រាកដមែន៕ដោយលោ ប៉ែន នួន