មេ​គយ​ច​លត័​សាលាក្រហម លោកកង ធឿន ទើបតែឡើងកាន់តំណែងថ្មីថ្មោងកំពងតែដើរកន្លងចាស់លោក ធុច មករាល្បីល្បាញ​ខាង​ប្រមូល​លុយ​តាម​របៀប ពុករលួយ​នឹង​ជំរិត ប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖តាម​ការ​បង្ហើប​ពី​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេថៃ មក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យនិងទីរួមខេត្ត នាៗបានឲ្យដឹង ថា​ការ​ដែល​ពួកគេ​អាច​រកស៊ី​កាក់កប​ដូច​សព្វថ្ងៃនេះ​គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោកកង ធឿន ដែល​ជា​ប្រធាន​គយ​ច​លត័​សាលាក្រហមទើបតែកាន់តំណែងថ្មីថ្មោង។

ប្រភព​ពី​ឈ្មួញ​ទាំងនោះ បាន​បញ្ជាក់ទៀតថា ពួកគេ​និង​លោក កង ធឿន និងកូនចៅរបស់លោកកង ធឿន ដែរនៅប្រចាំការនៅអូរបីជាន់មាន​ការទំនាក់ទំនង​ជិតស្និទ្ធ​ដូច​បងប្អូន​ទៅ ហើយ​ទើប​អាច​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​មក​លក់​ចែកចាយ​ដោយ គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​គយ​ទាំងនោះ។​

​ឈ្មួញ​ខ្លះ​បានឲ្យដឹងថា ពួក​គេ​បង់​លុយ លើ​តុ បង់លុយ​ក្រោម​តុ និង​បង់លុយ​ថ្លៃ​បាយ​ទឹក​ឲ្យ​សមត្ថកិច្ច​គយ​ក្នុង​ខេត្តបន្ទាយមានជ័យតាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​ថា​ឈ្មួញ​មួយចំនួននាំ​ទំនិញ​គេច ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហើយ​ជួនកាល​មាន​ទាំង​ទំនិញ​ខុសច្បាប់​ផង​ដែរ​នោះចូល​តាម​ច្រក ប៉ោយ​ប៉ែត ច្រក​បឹង​ត្រកួន ច្រកណង់ចាន់ និង​ច្រក​ជអូរបីជាន់ យកមក​លក់​ចែកចាយ​ក្នុង​តាមបណ្ដាលខេត្ត ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​ពួកគេ​មាន​ទំនាក់ទំនង ជាមួយ​លោក កូនចៅរបស់លោកធុច មករា រួចជាមុន​ទៅ​ហើយ​។

ទំនិញ​ទាំងនោះ​មានដូចជា គ្រឿងសំណង់​គ្រប់ ប្រភេទ គ្រឿង​កំប៉ុង ទំនិញ​ចាប់ហួយ និង​ពុក គោរជ្រូក គោរក្របី ដូច្នេះ​លោកកង ធឿន និង ក្រុម​មន្ត្រី​ក្រោម​ឱវាទ​អាច​រក​ប្រាក់​ចំណូល​តាម​របៀប​ពុករលួយ​បាន​យ៉ាងច្រើន​។

ការដែល លោក កង ធឿន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវ​គេ​សង្ស័យថា ដោយសារ​អាងខ្នង​ធំ​នៅពីក្រោយខ្នងហើយមិនដឹងបានជាអ្នកសារព័ត៌មានក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយ យ៉ាងណាក៏មិនឈឺក្បាល់។​

​ឈ្មួញ​ដែល​បង្កប់​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​រថយន្ត​ទេស ចរណ៍​ដឹកជញ្ជូន​ភ្ញៀវ​ពី​ប្រទេស​ថៃចូល​មក​លក់​ចែកចាយ​នៅក្នុង​ទីរួមខេត្ត​ នាៗគឺជា​ប្រភព ចំណូល​ដ៏​សំខាន់ របស់លោក ធុច មករា និង​បក្ខពួក​ដែរ​ព្រោះ​ឈ្មួញ​ទាំងនោះ​ត្រូវតែ​បង់ លុយ​លើ​តុ លុយ​ក្រោម​តុ និង​លុយ​ថ្លៃ​បាយ​ទឹក​តាម​ការកំណត់​ទើប​អាច​រួចខ្លួន​។

ជាង​នេះ ទៅទៀត​ឈ្មួញ​មួយចំនួន​នៅតែ​អាច​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​ចូលតាមបណ្ដាល់ខេត យ៉ាង​រលូន​ព្រោះ​លោក ធុច មករា និង​បក្ខ ពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​ក្រអឺតក្រទម ជា​ពិសេស​ពេល​ដែល​ភ្នាក់ងារ  យើង​ចុះ​ទៅ​យក​ពត័មាន​ផ្ទាល់​នៅ​គោលដៅ ទីតាំង​គយ​ច​ល​ត័លោក កង ធឿន បុគ្គលិក​សុទ្ធតែ​សំលៀក​បំពាក់​ស៊ីវិល ហើយ​បាន​ប្រកែក​ជាមួយ​ភ្ញាក់​ងារ​យើង​ថា​ពួកគេ​មិនមែន​ជា​គយ​ទេ​តែ​អង្គុយ​ចាំ​យក​លុយ​ប្រជាពលរដ្ឋ ដូច​ដែរ​យើង​និយាយបានថា​ធ្វើស្រែ​លើ​ខ្នង​ប្រជាពលរដ្ឋ​តើ​ទីតាំង​ពុករលួយ​នេះ​និង​ឈ​ជើង​ដល់​ពេល​ណា​ទៀត​បើ​ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook ធ្វើអោយ​ប្រជាពលរដ្ឋ​ខឹងសម្បា​យ៉ាងនេះ ៕

ពីខ្ញុំ ភ័ក្ត្រ វុធា
ចាងហ្វាងការផ្សាយ
គេហទំព័រwww.mondaydailynews.com