ផ្លូវថ្មមុិចមួយខ្សែដែលមានប្រវែង១០០០មែត្រ ដែលជាថវិការបស់ អ្នកសារព័ត៌មាន និង សប្បុរសជន ក្នុងក្រុងប៉ោយប៉ែត និង មានការចូលរួមសហការណ៍ ពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖
សមិទ្ធិផលផ្លូវថ្មមុិចមួយខ្សែដែលមានប្រវែង១០០០មែត្រ និងទទឹង១០មែត្រ ដែលមានការផ្តួចផ្តើមពីសប្បុរសជន និង អ្នកសារព័ត៌មាន ក្នុងក្រុងប៉ោយប៉ែត និងក៏សូមអរគុណដោយមាន វត្តមានលោក គាត ហ៊ុល អភិបាលក្រុង ដែលបានដឹកនាំឲ្យគ្រឿងចក្រមកឈូសឆាយ សហការណ៍ ទើបកើតបានផ្លូវមួយខ្សែនេះ។ ការកសាងផ្លូវនេះស្ថិតក្នុងភូមិអូរឫស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង០៩និង១០នាទី។

ជួបជាមួយលោក ឈុន ពេជ្រ ចាងហ្វាង កាសែត និង គេហទំព័រ សម្លេងជាយដែន ក៏ដូចប្រជាពលរដ្ឋរស់នៅភូមិ សង្កាត់ខាងលើបានប្រាប់ឲ្យដឹងថា៖ ក្នុងនាមលោក ដែលជាអ្នកសារព័ត៌មានក្នុងក្រុងប៉ោយប៉ែត លោកមានការសប្បាយចិត្ត និង រីករាយយ៉ាងក្រៃលែង ដែលបានសហការណ៍ជាមួយ អាជ្ញាធរក្រុង រួមនឹងសប្បុរសជន និងបានគៀងគរថវិការ ពីអ្នកសាព័ត៌មាន ទាំងអស់ប្រចាំក្រុងប៉ោយប៉ែត បានរួបរួមគ្នាធ្វើផ្លូវថ្មមុិចមួយខ្សែ ដែលមានប្រវែង១០០០មែត្រ និង ទទឹង១៥មែត្រ ដើម្បីឲ្យប្រជាពលរដ្ឋ លោកបានធ្វើដំណើរ ដោយមានភាពងាយស្រួល មិនពិបាកដូចមុនៗនោះឡើយ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ នេះជាការធ្វើបុណ្យមួយ ដ៏ធំធេងណាស់ ក៏ដូចរូបលោក ដែលតែងតែបានធ្វើផ្លូវ និង ជួសជុល គឺដើម្បីតែប្រជាពលរដ្ឋ គាត់បានធ្វើដំណើរទៅមក មានភាពងាយស្រួល និងមិនពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះទៀតនោះឡើយ។ លោកបានបន្តទៀតថា៖ សម្រាប់រូបលោក បានយកគ្រឿងចក្រ មកស្ថាបនាផ្លូវមួយនេះ ដើម្បីធ្វើដីផ្លូវ ឲ្យបានស្មើ ងាយនឹងការចាក់ថ្មមុិច ហើយលោកបានប៉ាន់ស្មានថា ប្រហែលជាអស់ថ្ម៥០ឡាន ទើបសម្រេចផ្លូវមួយខ្សែនេះបាន៕ដោយលោក សំដេត