ល្បែងស៊ីសងមួយកន្លែងនៅក្រុងប៉ោយប៉ែតបើកលេងយ៉ាងរំភើយមិនរំខានដល់អាជ្ញាធរនឹងសមត្ថកិច្ចឡេីយ!

បន្ទាយមានជ័យ៖ទីតាំងល្បែងស៊ីសងមួយកន្លែងស្ថិតនៅក្នុងភូមិអូល្អុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅខាងក្រោយសាលាបឋមសិក្សាសុខសាន្ត កំពុងបើកលេងយ៉ាងរំភើយ ដោយគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ ។

បើតាមប្រភពពីក្រុមអ្នកញៀនល្បែងបានប្រាប់ឲ្យដឹងថា៖ទីតាំងមួយនេះដុះស្លែរទៅហេីយដែលគេស្គាល់ថាម្ចាស់ភាគហ៊ុនមានឈ្មោះ ម៉េង (អតីតជាប៉េអឹម) លោក ជាង ហៅគុជ និងលោកភារម្យ និងម្ចាស់ផ្ទះមានឈ្មោះ ញ៉ក់ បានបើកលេងអស់រយៈពេលរាប់ខែមកហើយ ។

រហូតបច្ចុប្បន្ន នេះគឺនៅដំណើរការជាធម្មតាហើយក៏មានក្រុមអ្នកញៀនល្បែងចូលទៅលេងជាច្រើនកុះករ និងមានការចាក់ភ្នាល់ជាលុយក្នុងមួយក្តាៗរាប់ពាន់រាប់លានរៀលផងដែរ ។

តាមប្រភពពីប្រជាពលរដ្ឋដែលរសនៅក្បែរនោះ បានលួចបង្ហើបឲ្យដឹងថា ក្រុមអ្នកញៀនល្បែងតែងតែចេញចូលទៅលេងថែមទាំងហោកញ្ច្រៀវមិនក្រែងចិត្តពលរដ្ឋដែលរស់នៅជិតទីតាំងនោះឡើយ ។

នេះហើយសញ្ញាបញ្ជាក់ឲ្យឃើញថា បង្កឲ្យមានភាពអសន្តិសុខ ក្នុងមូលដ្ឋានតែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបឡើយ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាត្រូវ ថ្នាំ សណ្ដំ របស់ម្ចាស់បនល្បែងនោះហើយមើលទៅទើបមិនហ៊ានចុះបង្ក្រាបទលតែសោះ ។

ពលរដ្ឋក្នុងមូលដ្ឋានកំពុងព្រួយបារម្មណ៍ ចំពោះទ្រព្យសម្បត្តិ សុខសុវត្ថិភាព របស់ពួកគាត់ ហើយក្នុងនោះផងដែរ ពលរដ្ឋបានស្នើរសុំដល់លោកអភិបាលក្រុងប៉ោយប៉ែតលោកអធិការជាពិសេសលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេត្តាជួយចុះទៅពិនិត្យ ឬចាត់វិធានការទៅលើទីតាំងល្បែងស៊ីសង(បៀ អាប៉ោង) មួយនេះផងដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិផងដែរ ។

កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទមិនត្រូវមានការយោគយល់ឡើយ ។ ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្តិភាព ៩ ចំណុចជូនប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនឹងករណីនេះដែរភ្នាក់ងារអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីភាគីពាក់ព័ន្ធបានទេ។អង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធគ្រប់ពេលវេលា៕

ដោយលោក ជឹម វុត្ថា

និពន្ធនាយក គេហទំព័រ

wswww.mondaydailynews.com