សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀន!

ភ្នំពេញ៖កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី០៦ខែតុលាឆ្នំ២០១៩ វេលាម៉ោង០៣ និង៣០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ០៣នាក់ ៖ ១-ឈ្មោះ ផៃ រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ ,

២-ឈ្មោះ យឹម ម៉ារ៉ាឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ,

៣-ឈ្មោះ ឃី ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ , (ពិនិត្យទឹកនោម) ។

សម្ភា​រៈដកហូតម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិក ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BS-6358 និងទូរសព្ទ័ដៃ០៥គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕