២លើករួចមកហើយ ដែលកន្លែងលក់សំបុត្រដាណែត១ឡានក្រុមហ៊ុន អូឡុងពេជ្រ ជំរិតលុយពលករ អាជ្ញាធរ មានសមត្ថកិច្ចមិនគួរបណ្តែតបណ្តោយទៀតឡើយ.

ក្រុងប៉ោយប៉ែត÷២លើករួចមកហើយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង០១
និង០២នាទី ដែលក្រុមហ៊ុនលក់សំបុត្រឡាន ដាណែត១ សាខាក្រ៉ងប៉ោយប៉ែត របស់អ៊ូឡុងពេជ្រ បានទារថ្លៃសំបុត្រឡាន ៤០០បាត គិតជាលុយខ្មែរ(៥២៨០០រៀល) ក្នុងតម្លៃតាក់សុីធម្មតាក្នុងម្នាក់តែ២មុឺនរៀល ដែលពលករទាំងនោះធ្វើដំណើរ ត្រឡប់ពីថៃ ទៅស្រុកក្រឡាញ់ ខេត្តសៀមរាប ផ្គើនទៅនឹងអាជ្ញាធរក្រុងទាំងស្រុង ដែលលោកខិតខំ ទប់ស្កាត់ ការជំរិតប្រាក់ពីពលករខ្មែរ ដែលទៅធ្វើការនៅក្រៅប្រទេស។

ជាក់ស្តែងកាល់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នកាលនោះ មានពលករម្នាក់ឈ្មោះ យ៉ិល វិរ៉េតភេទស្រី អាយុ២០ឆ្នាំ សព្វថ្ងៃរស់នៅភូមិចុងព្រែក ឃុំខ្តុល ស្រុកឯកភ្នំខេត្តបាត់ដំបង ។

បានត្អូញត្អែរប្រាប់បណ្តាញសារព័ត៌អោយដឹងថា៖ គាត់បានធ្វើដំណើរមកពីប្រទេសថៃ ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រូបគាត់បានផ្ញើរអីវ៉ាន់ តាមរទេះ ហើយអ្នកអូសរទេះ បាននិយាយថា គាត់យកតម្លៃ១០០បាត (លុយថៃ)។

ហើយគាត់ក៏បានប្រាប់អ្នករទេះថា ឈប់នៅរង្វង់មូលបានហើយ ស្រាប់តែពេលរទេះនោះ អូសចេញមក ក៏យកមកដាក់នៅកន្លែងលក់សំបុត្រឡាន មួយកន្លែងដែលឈ្មោះថា (ដាណែត១សាខាលក់សំបុត្រឡានក្រុងក្រុមហ៊ុន អូឡុងពេជ្រ)ដឹកអ្នកដំណើរ
ដែលមានទីតាំងស្ថិតនៅមុខផ្ទះសំណាក់ស្ទឹងមាស (ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្អូនស្រីដដែលបានបន្តថា៖ អ្វីដែលគាត់ឆ្ងល់នោះម្ចាស់លក់សំបុត្រខាងលើ ក៏បានទារលុយ ពីប្អូនស្រីថា អ្នករទេះ អោយយក២០០បាត ប្អូនស្រីខាងលើគាត់ក៏ថាហេតុអ្វីនាក់រទេះ និយាយថាយកខ្ញុំតែ១០០បាតទេចុះគាត់មុិចយក២០០បាត់ទៅវិញ។

ប្អូនស្រីខាងលើបានបញ្ជាក់ទៀតថា៖ តែម្ចាស់ទីតាំងខាងលើ បែរជាឆ្លើយថាម្ចាស់រទេះ អោយយក២០០បាតវិញ ពេលនោះម្ចាស់ទីតាំងខាងលើ ក៏បានអោយប្អូនស្រីខលទៅសួរអ្នករទេះទៅ គេមិនដឹងទេ។

ជួបជាមួយលោកសុខ នៅបានប្រាប់អង្គភាពMondayDaynewsយើងឲ្យដឹងថា៖ពេលនោះលោកនៅក្នុងហេតុការណ៍នោះ បានទៅសួរម្ចាស់ទីតាំងខាងលើថា តើហេតុអ្វីបានជាមិនអោយអីវ៉ាន់គាត់? នៅពេលនោះម្ចាស់ទីតាំងមានគ្នាមួយក្រុម ក៏បានខឹងនិងអ្នកសារព័ត៌មានយើង ហើយបានជេរប្រមាថ នូវ ពាក្យអសុរស មកលើសារព័ត៌មានថា អាព័ត៌មានអាចម៍ៗ ថែមស្ទុះ មកទះកំភ្លៀង ឆក់យកទូរសព្ទ័ចង់បោកចោលថែមទៀតផង ហើយថែមទាំងបានបោះពាក្យថា ទៅប្តឹងឯណា ក៏ប្តឹងទៅគេមិនខ្លាចទេ។

សូមបញ្ជាក់ផងដែរថា៖ ការជេរប្រមាថ ថែមទាំងប្រើហឹង្សា មកលើអ្នកសារព័ត៌មាន នៅទីសាធារណៈ គឺជាកំហុសមួយ ដ៏ធ្ងន់ធ្ងរ គឺមិនមែនប្រម៉ាថ បុគ្គលនោះឡើយ គឺធ្វើការប្រមាថ ជាសាធារណៈបែបនេះ ក្នុងនាមខ្ញុំជាសារព័ត៌មានមួយរូប សូមឲ្យគាត់ ចេញមុខមកបកស្រាយ ជាសាធារណៈ។

ហើយសូមអំពាវនាវ ដល់អាជ្ញាធរ មានសមត្ថកិច្ច គួរមានវិធានការ ទប់ស្កាត់ កុំឲ្យអ្នកលក់សំបុត្រទីតាំងខាងលើនេះ ធ្វើអ្វីតាមអំពើចិត្ត៕៕

ពីខ្ញុំបាទ ភ័ក្ត្រ វុធា

ចាងហ្វាងការផ្សាយ

គេហទំព័រMondayDailyNews