ក្ដៅៗ..មេបញ្ជាការកងរាជអាវុធហត្ថម្នាក់ចាក់ភ្នែកចាក់ភ្នែងមេបញ្ជាការងបណ្ដាលឲ្យបែកគ្រាប់ភ្នែក…!!

បាត់ដំបង ៖ មេបញ្ជាការ​រង​ប៉េអិម​ម្នាក់ បាន​រងរបួស​ចំ​គ្រាប់ភ្នែក​ខាងឆ្វេង​ដែល​បច្ចុប្បន្ន​កំពុង​សំងំ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយកន្លែង ហើយក៏​បានដាក់​ពាក្យ​ប្តឹងទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ផងដែរ បន្ទាប់ពី​ត្រូវ​លោក​មេបញ្ជាការ​របស់ខ្លួន ចាក់​មកលើ​ភ្នែក កាលពីពេល​ថ្មីៗ​នេះ ។

ឈានដល់ការប្រព្រឹត្តហិង្សាដោយមានស្ថាន​ទម្ងន់​នេះ បាន​កើតឡើង​នៅក្នុង​យប់ ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៩
ប្ប្រភពបានអោយដឹងថា៖ នៅ​មុនពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ លោក​មេបញ្ជាការរង ឈឿង សុផាត ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​ដេក​យាម​រថយន្ត​បា​កុង ចំនួន១០គ្រឿង ដែល​កម្លាំង​ប៉េអិម​បង្ក្រាប​បាន និង​ត្រៀម​ធ្វើ​ការ​ដុត​កម្ទេចចោល​នាពេល​ដ៏​ខ្លី​ខាងមុខនេះ។

សាក្សី​បាន​បន្ថែមថា លុះ​នៅ​យប់​ថ្ងៃកើតហេតុ ខណៈពេលដែល​ លោក ឈឿង សុផាត កំពុង​សម្រាក ក៏ត្រូវ​បាន​លោក​មេបញ្ជាការ ជួប ណូ ចូលទៅ​សួរនាំ ដោយបាន​ចោទប្រកាន់ថា លោក​មេបញ្ជាការ​រង បាន​លួច​ឌី​ណា​ម៉ូរ​យន្ត​បា​កុង​ ប៉ុន្តែ​នៅពេលនោះ​លោក​មេបញ្ជាការ​រង បានធ្វើ​ការ​បដិសេធ ព្រមទាំង​ហ៊ាន​ស្បថស្បែ​ថែមទៀត​ផង ហើយក៏​បានអោយ​លោក​មេបញ្ជាការ នាំ​សាក្សី​មក​ប្រសិនបើ​មាន​អ្នក​ឃើញ​មែន​នោះ។

នៅពេលនោះ​ហើយ​ទើប​ធ្វើឲ្យ​មាន​ការប៉ះពាល់​ពាក្យសម្ដី​គ្នា​យ៉ាងខ្លាំង រួច​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ ប៉ុន្តែ​ការ​ស្ងប់ស្ងាត់​នេះ​មិនមែន​មានន័យថា រឿង​ត្រូវ​បាន​បញ្ចប់​នោះ​ទេ ផ្ទុយទៅវិញ​លោក​មេបញ្ជា​ការ​បាន​ចេញទៅ​ខាងក្រៅ​ដើម្បី​(​ដក​មេ​)ឲ្យ​រាង​ស្រឿងៗ​បន្តិច ព្រោះ​មាឌ​លោក​មេបញ្ជាកា មាឌ រាងធំជាង ។

ប្រភព​ដដែល​បាន​និយាយថា នៅពេល​នោះដែរ គេ​ក៏​បានឃើញ​ លោក ជួប ណូ​ មេបញ្ជាការ​ប៉េអិម​ស្រុក​សំឡូត វិល​ចូលទៅក្នុង​បន្ទាយ​វិញ ហើយក៏​បាន​ចូលទៅ​រករឿង​ជាមួយ​លោក​មេបញ្ជាការរង ជា​លើក​ទី២ ព្រមទាំង​បាន​ប្រើ​សោ​បញ្ឆេះ​ឡាន ចាក់ទៅលើ​គ្រាប់ភ្នែក​ខាងឆ្វេង​របស់​បញ្ជាការ​រង ធ្វើ​ឲ្យ​មាន​ការ​រើ​បម្រះ និង​ប្រទូសរ៉ាយ​គ្នា​មួយ​ប្រាវ ទើប​បញ្ចប់។
បើតាម​ការ​លួច​ខ្សឹបខ្សៀវ​គ្នា​ពី​សំណាក់​មន្ត្រី​ក្រោម​ឱវាទ ​គឺ​គេ​បាន​និយាយ​ថា​ រឿងនេះ​ត្រូវបាន​លោក ឈឿង សុផាត ដាក់ពាក្យ​ប្តឹងទៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ហើយ ប៉ុន្តែ​រហូតមក​ទល់​ពេលនេះ រឿង​នៅតែ​ជា​រឿង​ដដែល ដោយ​មិនទាន់​ឃើញ​អ្វី​ប្រែប្រួល​នោះឡើយ គឺ​នៅ​ស្ងៀម​ស្ងាត់ ដូច​ចោរលួច​សេះ។

ផ្ទុយទៅវិញ នៅ​រសៀល​ថ្ងៃទី១៧​កញ្ញា​នេះ លោក សូ ឌី ប្រ​ធាន​មន្ទីរ​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត បាន​បញ្ជាក់ថា រឿងនេះ​គឺ​មិនទាន់​ដឹងថា ខាង​ណា​ខុស ខាង​ណា​ត្រូវ​នៅឡើយ​នោះ​ទេ ដោយសារតែ​ខាង​ជំនាញ​មិនទាន់បាន​ហៅ​ភាគី​ទាំងសងខាង​មក​សាកសួរ។

បើទោះបីជា​មិនទាន់មាន​ការសម្របសម្រួល​យ៉ាងនេះ​ក្តី ក៏មាន​ប្រភព​មួយ​បាន​និយាយថា លោក ឈឿង សុផាត នឹង​ប្តឹងទៅ​ផ្ទៃ​ប្រទេស​ជា​បន្តទៀត ដ៏​រាប​ណា​គ្មាន​ការដោះស្រាយ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ទេនោះ។

ដោយឡែក ​លោក ជួប ណូ បាន​ប្រាប់​អ្នកសារព័ត៌មានជាច្រើនស្ថាប័នថាពេលនេះ​ លោក​កំពុង​រវល់​ខ្លាំង​ណាស់ មិនមាន​ពេល​ពន្យល់ និង​បកស្រាយ​នោះទេ ដោយសារតែ​រឿង​ហ្នឹង ខេត្ត​គេ​កំពុង​ធ្វើការ​ហើយ៕