ស្ត្រីម្នាក់លើកដៃសំពះសូមអំពាវនាវដល់សម្ដេចទៀ បាញ់ជួយរកយុត្តិធម៌រឿងលោកវរៈសេនីយ៍ត្រីវនសា វានជំនួយការភស្ថុភាវរៈសេនាតូចការពារព្រំដែនលេខ៤០៣លួងលោមឆបោកប្រើហឹង្សានិងបង្ខំរួមភេទមកលើរូបគាត់

ខេត្តឧត្តរមានជ័យ ព្រឹកថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៩ ស្រ្តីម្នាក់ដែលគេស្គាល់ឈ្មោះសួន សារ៉ាអាយុ៤២ឆ្នាំ រស់នៅភូមិអូរអង្រែឃុំត្រពាំងតាវស្រុកអន្លង់វែង ដែលបានអះអាងថាខ្លួនជាជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកនិងសូមអំពាវនាវដល់សម្ដេចពិជ័យសេនាទៀ បាញ់ជួយរកយុត្តិធម៌រឿងមន្រ្តីយោធាម្នាក់បានលួងលោមបោកបញ្ឆោតថាយករូបគាត់ធ្វើជាប្រពន្ធអស់រយះពេលជាង៤ឆ្នាំហើយបោះបង់រូបគាត់ចោល។

នារីខាងលើបានបន្តថានៅអំឡុងឆ្នាំ២០១៤រូបគាត់មានទំនាក់ទំនងស្នេហាជាមួយមន្រ្តីយោធាម្នាក់ឈ្មោះវ នសាវាន(ហៅរ៉ុម)បំរើការនៅអង្គភាពវរះសេនាតូចការពារព្រំដែនលេខ៤០៣ដែលមានឋានន្តរស័ក្តវរះសេនីយ៍ត្រីជំនួយការភស្ថុភាដោយគាត់(វនសាវាន)បានលួងលោមនិងសន្យាថាយកនាងធ្វើប្រពន្ធតែអ្វីនឹកស្មានមិនដល់នោះគឺពាក្យសន្យាសុទ្ធតែជាការបោសប្រាស់ទាំងអស់ផ្ទុយទៅវិញឈ្មោះវនសាវានតែងតែប្រើអំពើហិង្សាលើរាងកាយនិងបង្ខំអោយបំរើផ្លូវភេទទាំងឈឺចាប់។

អ្នកស្រីសួនសារ៉ាបញ្ជាក់បន្ថែមថាការរួមរស់ជាមួយលោកវរៈសេនីយ៍ត្រីវន សាវាន(ហៅរ៉ុម)អស់រយៈពេ
លបួនឆ្នាំកន្លងមកនេះដូចធ្លាក់នរកទាំងភ្នែកស្រស់ព្រោះគេចាក់ទុកអ្នកស្រីជាទាសករផ្លូវភេទនិងជាកញ្ចះដាច់ថ្លៃហើយចុងក្រោយនៅថ្ងៃទី៥ខែសីហាឆ្នាំ
២០១៩អ្នកស្រីត្រូវមន្ត្រីយោធាកំហូតរូបនេះវាយធ្វើបាបនិងបណ្តេញចេញពីផ្ទះទាំងកណ្តាលយប់ជាមួយសំលៀកបំពាក់មួយបង្វិចប៉ុណ្ណោះ។
ក្រោយពីប្រើអំពើហិង្សាលើរាងកាយនិងបង្ខំរួមភេទជាបន្តបន្ទាប់អ្នកស្រីធ្លាប់ដាក់ពាក់បណ្តឹងទៅនគបាលតាំងពីអធិការស្រុករហូតដល់ស្នងការខេត្តឧត្តមានជ័យស្វែងរកយុត្តិធម៌តែលទ្ធផលគឺសូន្យ។

ដោយអស់ជំរើសអ្នកស្រីលើកដៃសំពះសូមអោយសម្តេចទៀ បាញ់ជួយរកយុត្តិធម៌អោយផងមានតែសម្តេចទេជាក្តីសង្ឃឹមព្រោះឈ្មោះវន សាវានមានបក្សពួកសុទ្ធសឹងជាអ្នកមានអំណាចនៅក្នុងខេត្តមួយនេះ។

ជុំវិញការចោទប្រកាន់ខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកវរៈសេនីយ៍ត្រីវន សាវាន(ហៅរ៉ុម)ជំនួយការភស្ថុភា វរៈសេនាតូចការពារព្រំដែនលេខ៤០៣បានទេដោយទូរស័ព្ទខលចូលច្រើនដងគ្មានអ្នកទទួល៕សុផានុរស្ស