បែកធ្លាយពីមន្ត្រីគយប្រចាំនៅច្រកទ្វាអន្តរៈជាតិប៉ោយប៉ែត់ធ្វើការ…!!

ប៉ោយប៉ែត៖ប្រជាពលរដ្ឋខ្មែរធ្លាប់តែ
ចេញចូលទៅវិញទៅមកជាប្រចាំតាមច្រកទ្វាអន្តរៈជាតិប៉ោយប៉ែតមួយនេះ ដោយមានការអូរទាំមយ៉ាងខ្លាំងទៅលើក្រុមមន្ត្រីគយដែរនៅប្រចាំការនៅ ទីលានត្រួតពិនិតរទះ
ក្បែររង្វង់មូល ។

ដោយពួកគាត់គ្រាន់តែទឹញឥវ៉ាន់បន្តិចបន្ទូច និងដូចជាទូរទឹក កក មួយគ្រឿងដើម្បីយកមក
ដាក់ប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគាត់សោះ ស្រាប់តែត្រូវបានគយទាំងនោះ ចាប់ចូលកន្លែងពួកគេហើយឲ្យបង់ប្រាក់ចំនួន៣
២មឺុនប្រាំពន់រៀល៣២.៥០០រៀល។

ហើយពួកគាត់បានបន្តទៀតថា៖ប្រសិនបើគាត់ទឹញយកទៅលក់ទៅដូរគាត់មិនថាទេរឿងហ្នឹងគឺគាត់ធ្វើការបំពេញកាតព្វកិច្ចប្រមូលពន្ធចូលរដ្ឋគាត់មិននិយាយនោះទេ។

ពួកគាត់បានលើកឡើងបន្តទៀតថា ចុះទំនិញដែលនាំចេញតាមច្រករបៀងទាំងយប់ទាំងថ្ងៃ គាត់មិនមើលផង ហើយមើលឃើញតែរបស់កំប៉ិកកំប៉ុកដែលប្រើប្រាស់លក្ខណៈគ្រួសារគាត់កំណត់ឲ្យបង់ពន្ធដែន។

តើលោកងួន កុសល់ប្រធានការិល័យគយរដ្ឋាករ ច្រកទ្វាអន្តរៈជាតិប៉ោយប៉ែត គឹតគូរយ៉ាងណា ជំពោះកូនចៅរបស់លោក កំពុងតែបង្កើនអំពើរពុករលួយនិងគៀបសង្កត់ ពីកំម្លាំងបងប្អូនប្រជាពលរដ្ឋ។

ករីណីខាងលើនេះអង្គភាពសារព័ត៌មានជាច្រើនស្ថាប័នរងចាំការបកស្រាយបំភ្លឺពីលោកងួន កុសល់ ចាំមើលតើលោកងួន កុសល់ បកស្រាយយ៉ាងណាជាមួយ ក្រុមអ្នកសារព័ត៌មានទាំងនោះដែរកូនចៅលោកកំពុងតែប្រព្រិតអំពើពុករសួយ ដូចការណីខាងលើនេះ៕